សង្វេគណាស់ម្ដាយរវល់ទៅទិញម្ហូប !ក្មេងស្រីម្នាក់យកពូថៅដំខ្សែរនិងព្រីភ្លើងបែក រួចយកដៃលូកបណ្ដាលឱ្យឆក់ស្លាប់ នៅស្រុកខ្សាច់កណ្ដាល!

(កណ្ដាល)៖ កុមារីអាយុ៣ឆ្នាំម្នាក់បានស្លាប់ បន្ទាប់ពីយកពូថៅ មកដំខ្សែរនិងព្រីភ្លើងរហូតបែក រួចយកចង្អុលដៃលូកចូលព្រីបណ្ដាលឱ្យឆក់,,,!។

ហេតុការណ៍នេះបានកើតឡើង នៅភូមិព្រៃធំ ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០។

កុមារីរងគ្រោះឈ្មោះ បញ្ញា ស្រីឡា អាយុ៣ឆ្នាំមានទីលំនៅជាមួយម្ដាយឪពុក ក្នុងភូមិឃុំកើតហេតុខាងលើ។

សេចក្ដីរាយការណ៍បានឱ្យ ដើមរាំង ដឹងថា៖ នៅមុនពេលកើតហេតុ ឪពុករបស់កុមារីរងគ្រោះ បានទៅធ្វើការដូចធម្មតា ចំណែកកុមារីរងគ្រោះ គឺនៅផ្ទះជាមួយម្តាយ។

លុះដល់ម៉ោងកើតហេតុ ម្តាយកុមារីរងគ្រោះក៏បានចេញទៅទិញម្ហូប ដោយទុកកុមារីរងគ្រោះ អោយនៅតែម្នាក់ឯង។
ពេលម្តាយចេញទៅបាត់ កូនស្រីក៏បានទាញព្រីភ្លើងដែលទុកនៅលើគ្រែធ្លាក់មកដីនោះ យកមកដំលេងជាមួយនឹងពូថៅ។
បណ្ដាលឱ្យបែកហើយក៏ព្យាយាមលូកដៃលេង ក៏ត្រូវឆក់ស្លាប់ម្នាក់ឯងនៅកន្លែងកើតហេតុតែម្តងទៅ។

លុះម្តាយត្រឡប់មកវិញ ឃើញកូនដេកផ្ទាល់នឹងដី មានការសង្ស័យ ក៏បញ្ជូលកូនទៅមន្ទីរពេទ្យនៅជិតនោះ ។
ប៉ុន្តែលោកគ្រូពេទ្យបានប្រាប់ថា៖ កុមារី ស្រីឡា បានស្លាប់បាត់ហើយ។

បន្ទាប់មកក្រុមការងារប៉ូលិសនិងអាជ្ញាធរ បានធ្វើការពិនិត្យសាកសពរួច ក៏បញ្ជូនសពកុមារីរងគ្រោះ ដល់ក្រុមគ្រួសារយកមកធ្វើបុណ្យតាមប្រពៃណី៕

You might like