មណ្ឌលគិរី៖ លោក នួន សារ៉ន អភិបាលស្រុកកែវសីមា បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពស្រុក ជិត៣០នាក់។
កាលពីល្ងាចថ្ងៃទី៤ខែសីហាឆ្នាំ២០២០ ដើម្បីចុះពិនិត្យក្បូនឈើ ដែលគេបណ្តែតឈើចតអែបច្រាំងនៃអូរ លើដីប្រទេសវៀតណាម។
ចំណុចបង្គោលព្រំដែនលេខ៦១លើ២(១) និយាមការ០៧១៧៩៦៣,១៣៣៩៥០៨,ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមាខេត្តមណ្ឌគិរី។
សមត្ថកិច្ចបានឱ្យដឹងថាៈក្បូនទាំងនោះក្រុមឈ្មួញបានបណ្តែត ចេញពីស្រុកអូរាំង ខេត្តមណ្ឌលគិរី នាវេលាទឹកអូរជន់ឡើង។សមត្ថកិច្ចបន្ថែមថាៈ ឈើដែលចងនូវជាប់ក្បូនពុំដឹងជាប្រភេទឈើអ្វីដោយឃើញតែដើមវែងៗមានជាប់សំបក(កាត់ចុង,កាត់គល់)ពន្លិចក្នុងទឹកក្រោមក្បូនហើយសមត្ថកិច្ចពុំអាចចុះពិនិត្យបានព្រោះទឹកជ្រៅថែមទាំងនៅជាប់ច្រាំងនៃអូររបស់ប្រទេសវៀតណាមថែមទៀត។
លោកនួន សារ៉នអភិបាលស្រុកកែវសីមា ភ្លាមៗនៃការប្រទះឃើញការឈប់ចតនៃក្រុមក្បូនទាំងនោះ ។
បានព្យាយាមទំនាក់ទំនងរាយការណ៍បន្ទាន់ដោយសូមគោលការពីអភិបាលខេត្តមណ្ឌលគិរី រួមទាំងសូមកិច្ចសហការបង្ក្រាបពីភាគីប្រទេសវៀតណាមផងដែរ។
លោកអភិបាលបញ្ជាក់ទៀតថាៈ ឈើនេះគឺបណ្តែតមកពីភូមិសាស្ត្រខាងលើនិងបានចតនៅទីនេះព្រោះពុំអាចទៅមុខទៀតរួច។
ជាជំហ៊ានដំបូងលោកអភិបាលស្រុកបានបញ្ជាឱ្យដែនជម្រកសត្វព្រៃកែវសីមា សហការជាមួយប៉ុស្តិ៍កាពារព្រំដែនបន្តយាមកាមក្បូនឈើនិងស្រាវជ្រាវរកឬសគល់ដែលបានកាប់ប្រភេទឈើឱ្យបានល្អិតល្អន់បំផុត។
យោងទៅលើប្រភពពុំទាន់ច្បាស់ការមួយបង្ហើបថា៖ ឈើទាំងនោះត្រូវកាប់អូសចេញមកពីតំបន់អូរហ៊ុច ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ វរៈកាពារព្រំដែនគោក៦២១ និងកងអនុសេនាធំលេខ២(គ២)ចំណុះវរសេនាតូចទី២ ។
ប្រភពបង្ហើបទៀតថា៖ ឈើទាំងនោះ មានមន្ត្រីយោធាម្នាក់ មានតួនាទីធំដុំក្នុង កងអនុសេនា ធំលេខ២(គ២)ជាមេខ្លោង ដោយត្រូវរ៉ូវជាមួយមន្ត្រីព្រំដែន មួយចំនួនថែមទៀត ទើបវិធីបង្កើតជាជាក្បូនសម្រាប់នាំចេញ៕សហការី