ភ្នំពេញ៖ ករណីមួយដល់រន្ធត់ណាស់មានក្មេងស្រីម្នាក់ធ្លាក់ពីលេីអាគារបោកក្បាលស្លាប់ភ្លាមៗនៅនិងកន្លែងបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅខណ្ឌចំការមន។ ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅវេលាម៉ោង ១០៖២៥នាទីយប់ថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅខុនដូឈ្មោះ ( THE PENTHOUSE CONDO )តាមបណ្ដោយផ្លូវព្រះសុធារសស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកេីតហេតុបានប្រាប់ឲ្យដឹងថានៅមុនពេលកេីតហេតុគេកំពុងតែឈប់ចាំយកឥវ៉ាន់ភ្លាមៗនោះស្រាប់តែលឺសំលេងធ្លាក់យ៉ាងខ្លាំងក៏ក្រឡេកមេីលស្រាប់តែឃេីញក្មេងស្រីខាងលេីដេកផ្ងារបែកក្បាលហូរឈាមស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអាធ័ម។ ភ្លាមៗនោះដែលគេឃេីញសន្តិសុខនិងបុគ្គិលិកបាននាំគ្នាយកថង់និងឡាំងក្រដាស់គ្របពីលេីសាកសពនិងព្យាយាមលាក់បាំងពីអ្នកដែលឃេីញហេតុការណ៍រួមទាំងអ្នកកាសែតដោយយករថយន្តស៊េរីទំនេីបបិទផ្លូវច្រកចូលរួមទាំងបិទភ្លេីងជុំវិញខុនដូហាក់បីដូចជាមានអាថ៌កំបាំងអ្វីនៅពីក្រោយការស្លាប់របស់ក្មេងស្រីខាងលេីនេះផងដែរ។
សូមបញ្ជាក់ផងដែលថាសាកសពក្មេងស្រីដែលស្លាប់បាត់បង់ជីវិតនេះ នៅមិនទាន់ដឹងថាជាជនជាតិខ្មែរឬបរទេសនោះទេ។
បច្ចុប្បន្នសាកសពក្មេងស្រីខាងលេីសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញកោសល្យវិច័យកំពុងតែធ្វេីការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ចំពោះករណីនៃការស្លាប់នេះផងដែរ៕