ម្ដាយចិត្ត ឃោរឃៅ បាន ប្រើអំពើហឹង្សាលើកូនបង្កើតរបស់ខ្លួននឹងប្អូន ដោយយកម្ជុលមកចាក់បាតជើង នៅក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង÷ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះស៊ន គន្ធា ភេទស្រីអាយុ30ឆ្នាំ មានទីលំនៅស្នាក់នៅផ្ទះជួល ភូមិទួលក្រឡាញ់សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្មាំង ពីបទប្រើអំពើហឹង្សាក្នុងគ្រួសារ ដោយយក(ម្ជុលចាក់ជើងកូនខ្លួនឯងនឹងប្អូន) បណ្ដាលអោយរបួសមុតបាតជើង(សងខាង)ទាំង2នាក់ កាលពីយប់ថ្ងៃទី10.ខែសីហាឆ្នាំ2020 វេលាម៉ោង20:30

នាទីនៅចំណុចផ្ទះកើតហេតុខាងលើ។

នេះបើយោងតាមការបញ្ជាក់ពីអ្នកជិតខាង ពាក់ព័ន្ធនឹងធ្វើ
ទារុណកម្មលើក្មេងទាំងពីរនាក់ខាងលើនេះដោយសារតែក្មេងទាំងពីរនាក់នោះបានដើរលួចយកអីវ៉ាន់របស់អ្នកជិតខាងនឹងណែនាំមិនស្ដាប់ជាច្រើនដងច្រើនសារទើបស្ត្រីរូបនោះប្រើអំពើហិង្សាលើរូបកូននិងប្អូនទាំងពីរបែបនេះតែម្ដង ។

-ជនរងគ្រោះដែលជាកុមាររី កុមារាទាំងពីរនាក់ដែលត្រូវជាកូនបង្កើតនឹងត្រូវជាប្អូនមានឈ្មោះ÷
១- ស៊ន ធារ៉ា ភេទប្រុសអាយុ១០ឆ្នាំ(ត្រូវជាកូនជនសង្ស័យ)
២- ស៊ន ស្រីពៅ ភេទស្រីអាយុ០៨ឆ្នាំ(ត្រូវជាប្នូនស្រីជនរងគ្រោះ)។

បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងកំពង់ឆ្នាំងកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕

You might like