ពិធីប្រកាសតែងតាំងមុខតំណែងស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ”ឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ជំនួសឧត្តមសេនីយ៍ទោ អាត់ ខែម”

ខេត្តបន្ទាយមានជ័យ ៖ពិធីប្រកាសផ្លាស់ប្ដូរមុខតំណែងស្នងការនគរបាលខេត្តបន្ទាយមានជ័យជាផ្លូវការ ថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រោមអធិបតីនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ។

លោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងនគរបាលខេត្ត ត្រូវចូលកាន់តំណែងជាស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្ត។
ដោយឡែក លោកឧត្តមសេនីយ៍ទោ អាត់ ខែម ត្រូវបានតែងតាំងជាទីប្រឹក្សាក្រសួងមហាផ្ទៃ ឋានៈស្មើអនុរដ្ឋលេខាធិការ។

ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍សន្តិបណ្តិត នេត សាវឿន អគ្គស្នងការនគរបាលជាតិផ្តាំផ្ញើដល់ស្នងការ និងមន្រ្តីទាំងអស់ ត្រូវប្តេជ្ញាចិត្តប្រកាន់នូវ សីលធម៌ គុណធម៌ ក្នុងការបំពេញការងារឱ្យបានខ្ជាប់ខ្ជួន៕

You might like