ចាប់បានហើយ៖ជនសង្ស័យម្នាក់ទៀត.ដែលជាបក្ខពួកប្លន់ប្រដាប់អាវុធ!នៅស្រុករមាសហែក.កាលពីព្រឹកមិញ.គឺតាមចាប់ដល់ខេត្តក្រចេះ នៅរសៀលថ្ងៃដដែល!

(ស្វាយរៀង)៖ ទីបំផុតសំណុំរឿងប្លន់ប្រដាប់អាវុធនៅស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកមិញ ត្រូវសមត្ថកិច្ចបំបែកបានហើយ..។

ពោលគឺ! ក្រុមចោរមានគ្នា២នាក់ ហើយកាលពីព្រឹកមិញនេះ ឃាត់ខ្លួនបានម្នាក់នៅកន្លែងកើតហេតុ ខណៈម្នាក់ទៀត.ឃាត់បាននៅខេត្តក្រចេះ នារសៀលថ្ងៃដដែល..!។

នគរបាលខេត្តស្វាយរៀងបានថ្លែងថា៖ នៅរសៀលថ្ងៃទី១២ខែកញ្ញាឆ្នាំ២០២០ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង ។
និងមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអជ្ញាអមសាលាដំបូងខេត្តស្វាយរៀង កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្ត ស្វាយរៀង ។

បានសហការជាមួយកម្លាំងនគរបាលខេត្ត ក្រចេះ ធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ម្នាក់ទៀត ឈ្មោះ រ៉េន ម៉ាប់ ភេទប្រុស អាយុ .. (ដែលជាមុខសញ្ញាក្នុងខេត្តក្រចេះ) ។

ជាបក្ខពួករបស់ជនសង្ស័យប្លន់ប្រដាប់អាវុធ យកម៉ូតូ១គ្រឿង ពីជនរងគ្រោះនៅភូមិកំពង់ត្រាច ឃុំកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង កាលពីព្រឹកមិញ។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញខេត្តក្រចេះ កំពុងបញ្ចូនជនសង្ស័យមក ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

You might like