ថវិកាឧបត្ថម្ភរបស់ឯកឧត្តមស្នងការ ថវិកាលោកស្រីស្នងការរង ថវិកាលោកស្រី ឆេង សារ៉េត ថវិការបស់អធិការខណ្ឌ និងថវិកាសមាគមនារី ប្រគល់ជូនមន្ត្រីសម្រាកព្យាបាលជំងឺ សម្រាលមាតុភាព ។

ភ្នំពេញ៖ ដោយទទួលបានការយកចិត្តទុកដាក់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ៩:៣០នាទី លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជន និងការងារយ៉េនឌ័រ សហការជាមួយអង្គភាពសាម៉ី (ការិយាល័យចរាចរណ៍ផ្លូវគោក និងអធិការដ្ឋាននគរបាលខណ្ឌចមានជ័យ) តំណាងរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខមន្ត្រីនគរបាលចំនួន២នាក់នៅមន្ទីរពេទ្យ ដោយបាននាំយកសម្ភារ: និងថវិកាឧបត្ថម្ភរបស់ឯកឧត្តមស្នងការ ថវិកាលោកស្រីស្នងការរង ថវិកាលោកស្រី ឆេង សារ៉េត ថវិការបស់អធិការខណ្ឌ និងថវិកាសមាគមនារី ប្រគល់ជូនមន្ត្រីសម្រាកព្យាបាលជំងឺ សម្រាលមាតុភាព

១.លោកស្រីអនុសេនីយ៍ឯក រិន ចាន់ធឿន ឋានៈ នាយរងប៉ុស្តិនគរបាលរដ្ឋបាលបឹងទំពុន២ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានធ្វេីការវះកាត់ដៃស្បូន បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរស្ស៊ី ។

២.លោកស្រីអនុសេនីយ៍ទោ កែវ ចាន់ថុល ឋានៈមន្ត្រីបម្រើការងារនៅការិយាល័យចរាចរណ៍ផ្លូវគោកសម្រាលមាតុភាពដោយវះកាត់ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ សុខលាភមេត្រី។

នាឱកាសនោះដែរ លោកស្រី ឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធានក្រុមការងារយេនឌ័រ បានពាំនាំមតិផ្ដាំផ្ញើរសួសុខទុក្ខរបស់ ឯកឧត្តមស្នងការចំពោះមន្ត្រី ទាំងនេះគឺជាការយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្ដៅមួយ រវាងថ្នាក់ដឹកនាំនិងមន្ត្រី។

១.ថវិកាឯកឧត្តមស្នងការចំនួន ១.០០០ ០០០រៀល
២.ថវិកាសមាគមនារី ចំនួន ២០០ ០០០ រៀល
៣.ថវិកាខណ្ឌមានជ័យចំនួន ៥០០ ០០០ រៀល(មន្ត្រីខណ្ឌ)
៤.ថវិកាការិយាល័យចរាចរណ៍ចំនួន៥០០ ០០០រៀល(សម្រាប់មន្ត្រីការិយាល័យចរាចរណ៍)
៥.ថវិកាមេប៉ុស្តិបឹងទំពុន២ចំនួន ១០០ ០០០រៀល(មន្ត្រីខណ្ឌមានជ័យ)
៦.ថវិកាលោកស្រីវ/ទោ ចាន់ យ៉េន អធិការរងខណ្ឌមានជ័យ ១០០ ០០០រៀល
៧.ថវិកាលោកស្រីឆេង សារ៉េត ៥០ ០០០រៀល ព្រមទាំងសម្ភារៈមួយចំនួនទៀត។

ក្នុងខណៈនោះដែរមន្ត្រីនគរបាលទាំងពីរបានបង្ហាញក្តីរំភើបរីករាយ និងគោរពថ្លែងអំណអគុណចំពោះឯកឧត្តមស្នងការ ដែលតែងតែយកចិត្តទុក្ខដាក់មន្ត្រីក្រោមឱវាទ ជាពិសេសសូមគោរពជូនពរឯកឧត្តមទទួលបាននូវសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕

You might like