ផ្លូវក្រាលថ្មម៉ិច ប្រវែង ៤,០០០ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ ត្រូវបានលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត រៀបចំក្រុមការងារ នាំយកគ្រឿង ចុះស្ថាបនា ក្នុងភូមិចាន់គីរី !!!

ក្រុងប៉ោយប៉ែត ៖ នៅព្រឹកថ្ងៃអាទិត្យ ១១រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ នេះ ផ្លូវក្រាលថ្មម៉ិច ប្រវែង ៤,០០០ម៉ែត្រជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តបន្ទាយមានជ័យ និងលោកជំទាវ ឧកញ៉ា ហេមចិត្តាមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ត្រូវបានលោក គាត ហ៊ុល អភិបាល អភិបាល នៃគណៈ អភិបាល ក្រុងប៉ោយប៉ែត រៀបចាំក្រុមការងារ ដឹកនាំគ្រឿងចក្រ ដោយ លោក វ៉ា ជឹមណារ៉េត ចៅសង្កាត់រងទី១នៃសង្កាត់ប៉ោយប៉ែត មេភូមិ អនុភូមិ កម្លាំងប្រជាការពារ ចុះកៀរកិន និងចាក់ដីបំពេញ បន្ថែម ដើម្បី ចាក់ក្រាល ថ្មមិចជូន ប្រជាពលរដ្ឋ ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៕

You might like