(កំពង់ចាម)៖ បន្ទាប់ពីមានសកម្មភាពក្មេងទំនើង២ក្រុម ជិៈម៉ូតូប្រជែងឌឺដាក់គ្នា នឹងមានទំនាស់កាប់ចាក់គ្នា កាលពីរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២០ ។

នៅចំណុចព្រៃ ម៉ៃសាក់ តំបន់រមណីយដ្ឋានទឹកឆា ស្ថិតក្នុងភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម នោះមក។

លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់កម្លាំងរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងកម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលក្រូច ។
ដឹកនាំដោយលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុក ព្រមទាំងកម្លាំងប្រចាំការគោលដៅ ។
ចុះដល់កន្លែងកើតហេតុ ធ្វើការបង្ក្រាបចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ។

ចំណែក០២នាក់ទៀត បានរត់គេចខ្លួន ព្រមទាំងបានដកហូតនូវវត្ថុតាងរួមមានដាវចំនួន០១និងម៉ូតូជាមធ្យោបាយជិៈធ្វើសកម្មភាពចំនួន០២គ្រឿង ។
ខណៈនេះជនសង្ស័យចំនួន០៤នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចនាំមកកាន់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ ។
ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ចំណែកជនសង្ស័យពីរនាក់ផ្សេងទៀតសមត្ថកិច្ចយើងកំពុងតែស្វែងរក​ យកមកអនុវត្តតាមនីតិវិធីច្បាប់​។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ ក្មេងទំនេីងមួយក្រុមមានគ្នា៦នាក់៖ទី១.ឈ្មោះ សឹង សាក់ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (ជនដៃដល់) អ្នកកាន់ដាវ។

២.ឈ្មោះ សារុំ ពិសិដ្ធ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ

៣.ឈ្មោះ រិទ្ធ ញ៉ ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ (អ្នកទាំងបីនាក់ មានទីលំនៅភូមិថ្មី ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម) ។

៤.ឈ្មោះ ហ៊ីម ស្រ៊ីន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទំលំនៅភូមិតាអុក ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

៥.ឈ្មោះ ម៉ៅ ស៊ីថា ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ ៦.ឈ្មោះ ដឿន ខ្និល ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (អ្នកកាន់ដាវ)(ទាំងពីរនាក់ មានទីលំនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

មធ្យោបាយ ម៉ូតូចំនួន០៣គ្រឿង ម៉ាកហុងដាសេ១២៥ ចំនួន០១គ្រឿង.ម៉ាកវីនន័រ ចំនួន០១គ្រឿង និងម៉ាកអ៊ិចស៊ិនធ័រ ចំនួន០១គ្រឿង) ។
បានធ្វើសកម្មភាពព្រួតគ្នាជិះម៉ូតូ ដេញកាប់ទៅលើក្មេងស្ទាវមួយក្រុមទៀត។

រួមមាន ១.ឈ្មោះ សៀ កែវឧត្តម ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (រងរបួស ដោយសារដួលម៉ូតូ)
២.ឈ្មោះ ណុល ប្រុសពេជ្រ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ
៣.ឈ្មោះ ហេង តុងផេង ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ
៤.ឈ្មោះ អន សំណាង ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ
៥.ឈ្មោះ ស៊ុន ម៉ារ៉ាឌី ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ
៦.ឈ្មោះ ណា រ៉ាវី ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ អ្នកទាំង០៦នាក់ មានទីលំនៅភូមិទួលថ្ម ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
៧.ឈ្មោះ ហាក់ ម៉េងឡុង ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ (មានទីលំនៅភូមិក្រូច
ឃុំក្រូច ស្រុកព្រៃឈរ ខេត្តកំពង់ចាម)
៨.ឈ្មោះ ទិន សុផានិត ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ (រងរបួស)
៩.ឈ្មោះ នូ រ៉េន ភេទប្រុស អាយុ២០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិថ្មដា ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម (រងរបួសក្បាល)ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម ។

ករណីនេះសមត្ថកិច្ចសន្និដ្ឋានថា៖ មូលហេតុមកពី ជិះម៉ូតូប្រជែងឌឺដងដាក់គ្នា ។
ខណះពេលជនរងគ្រោះនាំគ្នាចេញពីលេងកម្សាន្ត ចំណុចក្បាលទឹកតំបន់រមណីយដ្ឋានទឹកឆា៕ដោយ៖អ៊ីម ភួង

You might like