(ស្វាយយរៀង)៖ មន្ត្រីកងរាជអាវុធហត្ថម្នាក់ ដែលផឹកស៊ីឈ្លោះគ្នា ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ប្រឡោះជើងជនរងគ្រោះ១គ្រាប់។បាញ់ឡើងលើ២គ្រាប់ រួចស្ទុះហក់វ៉ៃក្បាលជនរងគ្រោះ២ស្នាប់កាំភ្លើង បណ្ដាលឱ្យហូរឈាមស្រោចពេញខ្លួននោះ..!។
(មិនត្រូវបានឃាត់ខ្លួនទេ ក្រោមហេតុផលថា៖ ជនសង្ស័យនឹងជនរងគ្រោះជាសាច់ញាតិនឹងគ្នា) ។
នេះបើយោងតាមការបញ្ជាក់ពីលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានថ្លែងប្រាប់ ដើមរាំង នៅរសៀលថ្ងៃទី១៨
០៩.២០២០>។
សេចក្ដីរាយការណ៍បានឱ្យ អង្គភាពសារព័ត៌មានយើងដឹងថា៖ ជនរងគ្រោះក្នុងអំពើហិង្សានោះឈ្មោះទា ចាន់ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិប៉ប្រក សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។
ចំណែកជនដៃដល់ឈ្មោះ ប៉េង ឡាដា ភេទប្រុស អាយុ៤៧ឆ្នាំ ជាមន្ត្រីកងរាជអាវុធហត្ថផ្ទៃប្រទេស..!។
ប្រភពបានឱ្យ ដឹងទៀតថា៖ នៅមុនពេលកើតហេតុ កាលពីល្ងាចថ្ងៃទី១៦.០៩.២០២០ នៅភូមិតាប៉ោង ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។
មានបុរសចំនួន៥នាក់! ទី១៖ឈ្មោះ ហែម សុវណ្ណ ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ផ្ទះ ។
២៖ឈ្មោះ មាច វិបុល ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវជាកូនប្រសារបស់ម្ចាស់ផ្ទះ!។
៣៖ឈ្មោះ ញឹម វ៉ាន់ឌី ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងផ្ទឺម ឃុំត្រពាំងម្កាក់ ស្រុកអង់ស្នួល ខេត្តកណ្តាល ។
៤៖ជនរងគ្រោះ ឈ្មោះ ទា ចាន់ណា ។
នឹង៥៖ឈ្មោះ ប៉េង ឡាដា ភេទប្រុស អាយុ៤៧ឆ្នាំ ជាជនសង្ស័យ(ម្ចាស់កាំភ្លើង) អ្នកទាំងអស់គ្នា បាននាំគ្នាផឹកស៊ីជជែកហ៊ោរកញ្ច្រៀវ យ៉ាងសប្បាយ។
រហូតដល់ស្រវឹងរៀងខ្លួននៅវេលាម៉ោង១០យប់.ក្នុងថ្ងៃដដែល ពួកគេក៍បានទាស់សម្ដីឈ្លោះប្រកែកគ្នា!។
ភ្លាមនោះជនសង្ស័យឈ្មោះ ប៉េង ឡាដា បានដកកាំភ្លើងខ្លីរបស់ខ្លួនពីចង្កេះ បាញ់ប្រឡោះជើងជនរងគ្រោះឈ្មោះ ទា ចាន់ណា ចំនួន១គ្រាប់!។
រួចបាញ់ឡើងលើចំនួន២គ្រាប់ទៀត សរុប៣គ្រាប់…!។
មិនតែប៉ុណ្ណោះជនដៃដល់ឈ្មោះ ប៉េង ឡាដា បានស្ទុះហក់ វ៉ៃក្បាលជនរងគ្រោះចំនួន២ស្នាប់កាំភ្លើងទៀតផង បណ្តាលឱ្យបែកក្បាលហូរឈាមស្រោចដងខ្លួន..។
ក្រោយកើតហេតុ.ជនបង្កបានឡើងជិៈម៉ូតូគេចខ្លួនបាត់ស្រមោល…!។
រីឯជនរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅកាន់គ្លីនិក ឯកជនដើម្បីលាងរបួស ហើយនាំមកសម្រាកនៅផ្ទះវិញ..! ។
រហូតមកដល់ពេលនេះ ជនដៃដល់មិនត្រូវបានឃាត់ខ្លួនចាត់ការតាមច្បាប់ទេ..???។
ខណៈលោក សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង បានថ្លែងប្រាប់អ្នកសារព័ត៌មានយើង នៅរសៀលថ្ងៃទី១៨
០៩.២០២០នេះថា៖ របួសមិនធ្ងន់ទេ ហើយជនរងគ្រោះនឹងជនបង្កជាសាច់ញាតិនឹងគ្នា ពួកគេបានសម្រួលត្រូវគ្នាហើយ!។
លោកបន្តថា៖ មកពីពួកគេជាសាច់ញាតិនឹងហើយ ទើបផឹកជាមួយគ្នា រហូតមានទំនាស់ លោកបញ្ជាក់ថា៖ ជនរងគ្រោះជាអ្នកដកពាក្យឈប់ប្ដឹង(បើនៅប្ដឹងទើបលោកចាត់វិធានការផ្លូវច្បាប់)។
ករណីហិង្សាប្រដាប់ដោយអាវុធនេះដែរ មជ្ឈដ្ឋាននានា ទាមទារឱ្យសមត្ថកិច្ចចាត់វិធានការលើជនដៃដល់ បើទោះបីជាជនរងគ្រោះមិនប្ដឹងក៍ដោយ..!។
(គឺបណ្ដឹងអាជ្ញា) ខ្លួនជាមន្ត្រីអ្នកអនុវត្តច្បាប់ បែរជាផឹកស៊ីស្រវឹងអាងមានកាំភ្លើង បាញ់បោះសំឡុតគំរាមពលរដ្ឋ ថែមទាំងវ៉ៃក្បាល២ស្នាប់កាំភ្លើងបណ្ដាលឱ្យមានរបួសស្នាម ខណៈពលរដ្ឋគ្មានអាវុធក្នុងដៃ៕ដោយ៖សហការី