(តាកែវ)៖ ករណីភ្លើងឆេះផ្សារ(សំរោងយ៉ោង)ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកបាទីនៅព្រឹកថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២០នេះ ។
បានបង្ហាញថា៖ អគ្គិភ័យនេះបានខូចខាតតូបលក់ដូររបស់អាជីវករ ក្នុងផ្សារចំនួន២៣០តូប ក្នុងចំណោម២៨៣តូច។
(ខូចខាតទាំងស្រុង)សរុបជាទឹកប្រាក់អស់ប្រមាណ៨លានដុល្លារ។
អគ្គិភ័យបានកើតឡើង កាលពីវេលាម៉ោង១៨និង៤៦នាទីយប់ថ្ងៃទី១៧ខែកញ្ញាឆ្នាំ២០២០។
ក្នុងប្រតិបត្តិការជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវបានដឹកនាំកម្លាំងនគរបាលខេត្តសហការជាមួយកម្លាំងនគរបាល ស្រុកនិងកម្លាំងជំនាញពាក់ព័ន្ធប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២៧គ្រឿង។
ក្នុងនោះរថយន្តស្នងការដ្ឋាននគរបាលខេត្តតាកែវ ចំនួន១១គ្រឿង រថយន្តស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន២គ្រឿង។
រថយន្តស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន២គ្រឿង។
រថយន្តរបស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យចំនួន៤គ្រឿង។
រថយន្តកងពលតូចលេខ៧០ចំនួន៣គ្រឿង។
រថយន្តកសិដ្ឋានសូម៉ាចំនួន១គ្រឿង។រថយន្តរបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន២គ្រឿង។
រថយន្តរបស់ចម្ការម្រេចបញ្ញា១គ្រឿងនិងក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន១គ្រឿង៕