ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​សន្តិបណ្ឌិត នេត​ សាវឿន​ អញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម!

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ នៅសួនសមិទ្ធផលយោធានៃវិមានឈ្នះ ឈ្នះ កងរាជអាវុធហត្ថ និង នគរបាលជាតិ ឯកឧត្តម​ នាយ​ឧត្ដមសេនីយ៍​សន្តិបណ្ឌិត នេត​ សាវឿន​ អគ្គ​ស្នងការ​នគរ​បាល​ជាតិ​ និង​ លោក នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះពិនិត្យការដ្ឋានសំណង់ស្តូបសមិទ្ធផលសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង សុវត្ថិភាពសង្គម ដែលកំពុងដំណើរការសាងសង់៕

You might like