អាវុធហត្ថខេត្តស្វាយរៀង បញ្ជូនជនសង្ស័យ ០៣នាក់ ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន!

(ខេត្តស្វាយរៀង)៖ ថ្ងៃសុក្រ​ ទី២៥ ខែកញ្ញា​ ឆ្នាំ២០២០ សមកិច្ចជំនាញនៃការិយាល័យបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តស្វាយរៀង បានបញ្ជូនជនសង្ស័យចំនួន៣នាក់ ទៅតុលាការដើម្បីផ្ដន្ទាទោសតាមច្បាប់ពាក់ព័ន្ធករណីរក្សាទុក ឬជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

នៅវេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ ២០២០ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបញ្ជាឱ្យកម្លាំងមន្ទីយុត្តិធម៌ សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិត ដឹកនាំដោយលោក វរសេនីយ៍ឯក ស្រី វុត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត បានចុះបង្រ្កាបនៅចំណុចភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់៖
១.ឈ្មោះ គង់ ពេញ ភេទប្រុស អាយុ​ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន : ភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
២.ឈ្មោះ អ៊ួង អាត ហៅ ស ភេទប្រុស អាយុ​ ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
៣.ឈ្មោះ តឿ រតនា ហៅ ងោល ភេទប្រុស អាយុ​ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

ចាប់យកវត្ថុតាងរួមមាន៖
១. ម៉្សៅក្រាមពណ៍សថ្លា ចំនួន ០៩ កញ្ចប់ មានទម្ងន់ ៦.៧៨ ក្រាម (គិតទាំងសំបកវិខ្ចប់)។
២.ទូរសព្ទដៃចំនួន ០៤ គ្រឿង។
៣.សម្ភារៈប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញបញ្ជាការដ្ឋានកងរាជអាវុធខេត្តកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្ត ៕

You might like