ឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀន៣នាក់ រួមនឹងថ្នាំញៀន១៥កញ្ចប់!នៅខណ្ឌជ្រោយចង្វារ!

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌជ្រោយចង្វារ បានឆ្មក់បង្ក្រាបជនសង្ស័យជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនចំនួន០៣នាក់​ ដកហូតថ្នាំញៀន១៥កញ្ចប់តូច​។

ហេតុការណ៍ចុះឆ្មក់បង្ក្រាបនេះបានធ្វើឡើង កាលពីវេលាម៉ោង១និង៣០នាទី​ រសៀលថ្ងៃទី២៨.០៩.២០២០ នៅចំណុចមន្ទីរពេទ្យប៉ាស្ទើ​ ផ្លូវលំ​ភូមិ១ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

សមត្ថកិច្ចឲ្យដឹងថា៖ជនសង្ស័យទាំង០៣នាក់​ ដែលត្រូវបានឃាត់ខ្លួននោះទី១​ឈ្មោះ ហេង គឹមដា​ណែត​ ភេទប្រុស​ អាយុ​២៥ឆ្នាំ​ ជនជាតិខ្មែរ​ ជាអ្នកជួញដូរ។

ទី២​ ឈ្មោះ ឡំ ប៊ុនឈឿន​ ភេទប្រុស​ អាយុ២៨ឆ្នាំ​ ជនជាតិខ្មែរ​ ជាអ្នកប្រេីប្រាស់គ្រឿងញៀន។

ទី៣​​ ឈ្មោះ ហេង ឆៃដែន​ ភេទប្រុស​ អាយុ១៦ឆ្នាំ​ជនជាតិខ្មែរ​ ជាអ្នកប្រេីប្រាស់គ្រឿងញៀន។

ជនសង្ស័យទាំង០៣នាក់​ ស្នាក់នៅក្នុងភូមិ១​ សង្កាត់ជ្រោយចង្វារ​ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

វត្ថុតាងសមត្ថកិច្ចដកហូតរួមមាន​ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀន១៥កញ្ចប់តូច​ ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន២​ ដបភ្ជាប់ជាមួយទុយោសម្រាប់ជក់គ្រឿងញៀនចំនួន២​ ទូរស័ព្ទម៉ាកNokia1280​ ចំនួន១គ្រឿង​ ដែកកេះចំនួន២ដើម។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង០៣នាក់និងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារដើមសាកសួរបន្តនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ដោយ៖សហការី

You might like