ទាស់សម្តីក្នុងវង់ផឹងស៊ី បង្កជាជម្លោះវាយតប់គ្នាបណ្តាលឲ្យបុរសម្នាក់ស្លាប់ ខណៈពេលបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្

(កំពង់ធំ)៖ ករណីហិង្សាដោយចេតនាបណ្តាលឱ្យមនុស្សស្លាប់ ពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ។
ហេតុការណ៍នេះបង្ករអោយមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១៩ និង ០០ នាទីថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០ នៅតំបន់ទួលដើមស្នាយ ទឹកដីឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ មានករណីហិង្សាដោយចេតនាបណ្តាលឲ្យមនុស្សស្លាប់ ដែលបង្កឡើងដោយ:

ជនសង្ស័យឈ្មោះ ឆឹម ពេង ភេទប្រុស អាយុ ៣៦ឆ្នាំជនជាតិខ្មែរ មុខរបរធ្វើសំណង់ នៅភូមិបាគង ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ជនរងគ្រោះឈ្មោះ បុិច សុឃីម ភេទប្រុស អាយុ ៣១ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករស្រែប្រាំង នៅភូមិ-ឃុំជាមួយជនសង្ស័យ ។

សភាពនៃរឿង:តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងជាបឋមថា ៖ នៅថ្ងៃទី ២៧,០៩,២០២០ ជនសង្ស័យទៅរកត្រីនៅតំបន់កើតហេតុខាងលើ ហើយបានបបួលជនរងគ្រោះផឹកស្រានៅកន្លែងកើតហេតុ លុះផឹករហូតដល់ម៉ោង ១៩:០០នាទី ថ្ងៃទី ២៧, ០៩, ២០២០ ក៏ប្រកែកពាក្យសំដីនឹងគ្នារហូតមានការវាយតប់គ្នាបណ្តាលឲ្យជនរងគ្រោះមានរបួស ហើយឈ្មោះ ឡូត ជាម្ចាស់ស្រែក៏បានទៅដឹកយករងគ្រោះមកកាន់ពេទ្យភូមិតារាម ឃុំត្បែង ដល់ម៉ោង ២២:០០ នាទី ដឹកជនរងគ្រោះទៅផ្ទះវិញ លុះព្រឹកម៉ោងប្រាំមួយជាងថ្ងៃទី ២៨ . ០៩ . ២០២០ ក៏ដឹកជនរងគ្រោះទៅកាន់ពេទ្យខេត្តបន្តទៀត លុះនៅម៉ោង ០៩:១៥នាទី ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់។

ទទួលព័ត៌មានភ្លាមសមត្ថកិច្ចជំនាញខេត្ត និងស្រុកព្រមទាំងគ្រូពេទ្យបានពិនិត្យសាកសព ក្នុងការពិនិត្យក្បាលដងខ្លួន និងអវយវៈឃើញថា:
_នៅផ្នែកក្បាលមានស្នាមផុងលលាដ៍ក្បាលផ្នែកខាងឆ្វេងមានទំហំ ៦ស.ម × ៨ ស.ម។
_នៅផ្នែកខាងមុខមានស្នាមជាំភ្នែកទាំងសងខាង។
_ច្រាលឈាមហូរចេញតាមមាត់។

ឆ្លងតាមការពិនិត្យដោយយកចិត្តទុកដាក់សមត្ថកិច្ចជំនាញយើងបានដាក់ការសន្និដ្ឋានថា៖ ជនរងគ្រោះឈ្មោះ បុិច សុឃីម រងប៉ះពាល់ផ្នែកក្បាលដោយវត្ថុរឹង បណ្ដាលឱ្យផុងលលាដ៍ និងស្លាប់។
មូលហេតុ: បណ្ដាលមកពីស្រវឹងស្រា ទំនាស់ពាក្យសម្ដី (ឬអាចមកពីគំនំុ)។
ក្រោយពីបានពិនិត្យចប់សព្វគ្រប់រួចហើយ សមត្ថកិច្ចជំនាញយើងបានធ្វើកំណត់ហេតុប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី . រីឯជនសង្ស័យសមត្ថកិច្ចជំនាញយើងកំពុងស្រាវជ្រាវចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

You might like