ពលរដ្ឋរស់នៅក្នុង«ទីក្រុងរណបហ្គ្រេនភ្នំពេញ»ចំនួន១៤០នាក់ កាលពីថ្ងៃទី២៧.០៩.២០២០ បានជួបជុំគ្នាផ្ទុះការតវ៉ា។

ភ្នំពេញ៖ដើម្បីប្រឆាំងនឹងគម្រោងលុបស្រះទឹក.លុបទីលានវាយកូនហ្គោល.របស់ក្រុមហ៊ុន«ជីប ម៉ុង» ។

ពលរដ្ឋអះអាងថា៖ ពួកខ្លួនមិនប្រឆាំងចំពោះការអភិវឌ្ឍន៍នោះទេ តែកុំអាងថា.ជាក្រុមហ៊ុនធំ ធ្វើអ្វីតាមតែអំពើចិត្ត មិនខ្វល់ពីផលប៉ះពាល់ អត់ប្រជុំប្រាប់ពលរដ្ឋ.អត់គោរពសន្យា.អត់រក្សាគម្រោងចាស់លំនាំដើម!។

ពោលគឺ ពួកខ្លួនគាំទ្រការអភិវឌ្ឍន៍របស់ក្រុមហ៊ុន ប៉ុន្តែសុំរក្សា«ស្រះទឹកនឹងទីលានវាយកូនហ្គោល»ដើម្បីជាប្រយោជន៍រួម នឹងរក្សាតាមប្លង់មេរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានោះ ពលរដ្ឋសហគម បានធ្វើលិខិតទៅគ្រប់ស្ថាប័ន ក្រសួងពាន់ព័ន្ធ ដើម្បីសុំកិច្ចអន្តរាគម ជួយទប់ស្កាត់ការលុបស្រះទឹកនឹងទីលានវាយកូនហ្គោលនេះ។

ខណៈក្រុមហ៊ុប ជីប ម៉ុង បានប្រាប់អ្នកព័ត៌មានថា៖ស្រះទឹកនោះ ជាគម្រោងអភិវឌ្ឍន៍ ហើយក្រុមហ៊ុនពុំមានលក្ខខ័ណ្ឌ ណាមួយជាមួយពលរដ្ឋថា៖(រក្សាស្រះទុកមិនអោយអភិវឌ្ឍន៍នោះទេ)។

ក្រុមពលរដ្ឋតំណាងសហគម បញ្ជាក់ថា៖ពួកខ្លួននៅតែតវ៉ាឥតឈប់ បើក្រុមហ៊ុននៅតែលុបស្រះទឹកមែននោះ! បើទោះបីជារងការគំរាមកំហែងពីសំណាក់ក្រុមហ៊ុនក៍ដោយ៕ដោយ៖សហការី

You might like