(ព្រះសីហនុ)៖ កាលពីម៉ោង៩យប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០កម្លាំងអាវុធហត្ថខេត្តព្រះសីហនុ ។
សម្របសម្រួលនីតិវិធី ដោយលោក ហួត វិចិត្រ ព្រះរាជអជ្ញារង អមសាលាដំបូងខេត្តព្រះសីហនុ និងចូលរួមពីលោក ប៊ុត បុប្ផាប្រធានមន្ទីរ វប្បធម៌និងវិចិត្រសីល្បៈខេត្ត ។
បានចុះឃាត់ចាប់ជនស្ស័យម្នាក់ នៅចំណុចផែរូយ៉ាល់ ស្ថិតក្រុម៣១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ <ជាជនជាតិវៀតណាម>ដែលលាក់ទុកក្រឡចាស់ៗ ក្រោយរកឃើញពីបាតសមុទ្រ(សង្ស័យវត្ថុបុរាណ)។
សមត្ថកិច្ចបានឱ្យដឹងថា៖ ជនសង្សយ័ឈ្មោះ ឡេ វ៉ាងហួន ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិវៀតណាម និងដកហូតក្រឡទាំងតូច.ធំចំនួន២៨១ក្រឡ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងកំពុងរក្សាទុកនៅ បញ្ជាការដ្ឋានអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីអនុវត្តនីតិវិធីបន្តរ៕