កម្មករ​ម្នាក់ដេកស្លាប់ក្នុងបន្ទប់ នៅលើ​ភ្នំ​បូកគោសមត្ថកិច្ចថា៖ជាករណីខ្យល់គរ(គាំងបេះដូង)!

(កំ​ពត)៖ មានការភ្ញាក់ផ្អើល កាលពី​វេលា​ទៀបភ្លឺ ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២០ ខណៈអ្នក​រួម​ការងារ បាន​ប្រទះ ឃើញ​មិត្តភក្តិ​របស់ខ្លួន ។

ស្លាប់​ក្នុង​បន្ទប់ នៅលើ​ភ្នំ​បូកគោ ត្រង់ចំណុច​រោង​កម្មក​រ ខាងជើង​អគារ​ទី​៩ ស្ថិតក្នុង​ភូមិ​រលួស ឃុំ​បឹង​ទូក ស្រុក​ទឹកឈូ ខេត្តកំពត ។
ហើយសមត្ថកិច្ច​ជំនាញ ចុះធ្វើ​កោសល​វិច្ឆ័យ ដើម្បី​ស្វែងរក​ការពិត​..?។​

​លោក​វរសេនីយ៍ទោ ស៊ូ ប៊ុនធឿន អធិការនគរបាល ស្រុក​ទឹកឈូ បាន​ប្រាប់​ឱ្យដឹងថា៖ សព​ជនរងគ្រោះ ឈ្មោះ នួន ម៉ុ​ន ហៅ វុ​ធ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​ក្រុង ឃុំ​កំពង់​គ្រែង ស្រុក​ទឹកឈូ ខេត្តកំពត​។
តាមរយៈ​ការធ្វើ​កោសល្យវិច្ឆ័យ.ជនរងគ្រោះ ស្លាប់​ដោយសារ​ខ្យល់គរ(គាំងបេះដូង) មិនមាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម ឡើយ​៕ដោយ៖សហការី

You might like