ឃាតក​រ ដែលសម្លាប់​ថៅកែ​របស់ខ្លួន​.យកសពច្រកចូលវ៉ាលី ហើយដឹកទៅទម្លាក់ចោលនៅខេត្តកំពង់ស្ពឺនោះ! ប្រឈម​នឹង​ការជាប់​គុក​អស់​មួយជីវិត!

(​ភ្នំពេញ)៖ ឃាត.ករជាជនជាតិ​ចិន​ម្នាក់​ដែលជា​អ្នកបើករថយន្ត ហើយបានសម្លាប់​ថៅកែ​របស់ខ្លួន​ដោយសារ​ខឹង​រឿង​ជេរប្រមាថ​នោះ។

ត្រូវ​លោក ប្លង់ សុផល ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ជាផ្លូវការ កាលពីរសៀល​ថ្ងៃទី​២៨​ខែកញ្ញា​ឆ្នាំ​២០២០ ពីបទ​៖«ឃាតកម្ម​គិតទុក​ជាមុន»។​
រួច​បញ្ជូន​សំណុំ​រឿងនេះ​ទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី រហូត​ឈានដល់​ឃុំខ្លួន​តែម្តង​។​
តាម​មាត្រា​២០០ នៃ​ក្រមព្រហ្មទណ្ឌ​ឃើញថា​(បុរស​ជនជាតិ​ចិន​រូបនេះ​ត្រូវ​ប្រឈមមុខ​នឹង​ការជាប់​ពន្ធនាគារ​អស់​មួយជីវិត​) បើសិនជា​តុលាការ​រកឃើញថា​៖មាន​ពិរុទ្ធភាព​ដូច​ការចោទប្រកាន់​មែន​នោះ..?។​

​ជនត្រូវចោទឈ្មោះ WU HONG (​អ៊ូ ហុង​) ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ​បាន​ត្រូវ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ ។
ដឹកនាំ​កម្លាំង​សហការ ជាមួយ​កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ និង​កម្លាំង​ខណ្ឌ​សែន​សុខ ឃាត់ខ្លួន នៅ​ថ្ងៃទី​២៥ ខែកញ្ញា ឆ្នាំ​២០២០​នៅ​ទឹកដី​ខណ្ឌ​សែន​សុខ​រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា​៖ កាលពី​ថ្ងៃទី​២៣​ខែកញ្ញា​ឆ្នាំ​២០២០ មាន​ករណី​ឃាតកម្ម យក​សាកសព​ច្រក​ក្នុង​វ៉ាលីស្បោង​ពណ៌​ខ្មៅ ។
ដឹក​ដោយ​រថយន្ត​ហាយ​ឡែ​ន​ឌឺ យកទៅ​ទម្លាក់ចោល​នៅ​មាត់ជ្រោះ​រ៉ោ​ង​រ៉ាង ជាប់​ខាងជើង​ផ្លូវជាតិ​លេខ​៤ ចន្លោះ គីឡូ​ម៉េ​ត្រ​លេខ ១០៤-១០៥ ខាងលិច​លោកយាយ​ម៉ៅ ស្ថិតក្នុង​ភូមិ​ទី​៦ ឃុំ​ត្រែ​គ្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។​

​ក្រោយពី​ទទួល​ព័ត៌មាន​សមត្ថកិច្ច​បើក​ប្រតិ​ប​ត្ត​ការ​បំបែកសំណុំរឿង​នេះ​បាន ក្រោម​ការដឹកនាំ​របស់​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​.ប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​.ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ និង​ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញា រាជធានី​ភ្នំពេញ និង​លោកស្រី​ព្រះរាជអាជ្ញា​ខេត្តកំពង់ស្ពឺ​។​

​ទើបឈានដល់កំណត់អត្តសញ្ញាណ​សព មានឈ្មោះ ZHANN BING (​ចាង ពីង​) ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ចិន ជា​នាយក​ក្រុមហ៊ុន បេឡា​ង​មេ​ឌី​ខ​ល ខេ​ម​បូ​ឌា​អិន​វេស​ម៉ិ​ន​ឯ​.​ក​(​លក់​សម្ភារ​បរិក្ខារ​ពេទ្យ​) កាលពីថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០២០ ។
ហើយសមត្ថកិច្ច​បាន​ចាប់ខ្លួន​ជនសង្ស័យ​ជនជាតិ​ចិន​រូបនេះបាន ហើយរូបគេក៍បានសារភាពថា​៖ ខ្លួន​ពិតជា​បានសម្លាប់​ជនរងគ្រោះ​តែម្នាក់ឯង ដោយសារ​ខឹង​ជនរងគ្រោះ​ជេរប្រមាថ និង​ដើម្បីយកលុយ​ទ្រព្យសម្បត្តិ៕ដោយ​៖សហការី

You might like