ឃាត់ខ្លួនបុគ្គលិកក្រុមហ៊ុន អចលនទ្រព្យ ៤នាក់ ដែលកាត់ច្រវ៉ាក់រឹបអូសម៉ូតូពីកូនបំណុល!

(កំពង់ឆ្នាំង)៖ ក្រុមហ៊ុនអចលនទ្រព្យ( អិលអូឌី )បានអនុវត្តបញ្ច្រាសទិសនៃអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ។

ដែលបានសំណូមពរអោយក្រុមហ៊ុនអចលនទ្រព្យ ទូទាំងប្រទេស មេត្តាយោគយល់ និងលើកលែង ។
ដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងតែមានជីវភាពលំបាកខ្វះខាត ។
ក្នុងដំណាក់កាល នៃការរីករាលវីរុសកូវីដ-១៩ និង ហាមមិនអោយមានការរឹបអូសទ្រព្យសម្បត្តិឡើយ។

តែផ្ទុយទៅវិញ ក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី ដែលមាន លោកស្រី នូវ ចាន់ដារ៉ា អ៊ុក ឃ្នួច ជាអគ្គនាយិកាក្រុមហ៊ុន ។
បានបញ្ជាអោយបុគ្គលិក៤នាក់ សម្រុកចូលផ្ទះមេភូមិ ។
ហើយមកកាត់សោរច្រវ៉ាក់ ដើម្បីរឹបអូសម៉ូតូមួយគ្រឿង ពីកូនបំណុល ។
ដោយមិនមានការអនុញាតពីស្ថាប័ន អយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ឡើយ ខណៈកូនបំណុល ខកខានមិនបានបង់ការប្រាក់រយៈពេល៣ខែប៉ុណ្ណោះ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិកំពង់បាស្រូវខាងត្បូង ឃុំជលសារ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។

បន្ទាប់ពីប្រជាពលរដ្ឋបានឃើញហេតុការណ៍ដ៏សាហាវគ្មានធម៌មេត្តារបស់បុគ្គលិក ក្រុម ហ៊ុន អិលអូឌី ធ្វើសកម្មភាពដូចចោរប្លន់ ដោយលក្ខណៈហិង្សា បែបនេះ ក៏បានរាយការណ៍មក សមត្ថកិច្ច ។
ក្នុងនោះ ក៏មានលេចប្រភពព័ត៌មាន ថា មូលហេតុ ដែលបុគ្គលិករបស់ក្រុមហ៊ុនហ៊ានប្រើហិង្សាក្នុងការ រឹបអូលទ្រព្យកូនបំណុល ។
ក្នុងដំណាក់កាល កូវីដ-១៩ បែបនេះ គឺ ដោយសារតែម្ចាស់អគ្គនាយិកាក្រុមហ៊ុនអចលនទ្រព្យ អិលអូឌី LOD មានឋានៈជារដ្ឋលេខាធិការនៃក្រសួង…!។
ជុំវិញបញ្ហានេះ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង បានបញ្ជាអោយកម្លាំងកងរាជអាវុធហត្ថស្រុកជលគិរី ចុះឃាត់ខ្លួនយុវជនទាំង៤នាក់ ជាបុគ្គលិក ក្រុមហ៊ុនអចលន ទ្រព្យ អិលអូឌី តែម្តង ។

សមត្ថកិច្ច អះអាងថា ជនសង្ស័យទាំង៤នាក់រួមមានទី១,ឈ្មោះ វ៉ែន រិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជារៅ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ទី២,ឈ្មោះ ញ៉េស សារីន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ទី៣,ឈ្មោះ អៀន វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិននៀមទទឹង ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
ទី៤,ឈ្មោះហេង គង្គា អាយុ២៨ឆ្នាំ រស់នៅភូមិស្រែព្រីង សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មានតួនាទីជាប្រធានសាខាខេត្តកំពង់ឆ្នាំង គឺ ជាអ្នកផ្តើមគំនិត ។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ត្រូវបានឃាត់ខ្លួននៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង ពីបទ«បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃដោយចេតនា»៕

You might like