ចាប់​វាយខ្នោះ​​ឪពុក​តែ​ចិត្ត​​​តិរច្ឆាន​​ម្នាក់​ បន្ទាប់​ពី​ចាប់​រំលោភកូន​ស្រី​បង្កើត​អាយុ​១៣​ឆ្នាំបានសម្រេច,,,

(ខេត្ដកំពង់ចាម​)៖កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ ចាប់​ឃាត់​ខ្លួន​បុរស​ជា​ឪពុក​តែ​ចិត្ត​ដូច​សត្វ​តិរច្ឆាន​ម្នាក់​ បន្ទាប់​ពី​ផឹក​ស្រវឹង​ ហើយ​គំរាមកំហែង​ចាប់​រំលោភ​សេពសន្ថវៈ​ទៅ​លើ​កូន​ស្រី​បង្កើត​របស់​ខ្លួន​ ​អាយុ​១៣ឆ្នាំ​ រហូត​បាន​សម្រេច​ នៅចំណុចព្រៃចំការដំឡូង​ ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ​ ខេត្តកំពង់ចាម​ ហើយ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​នេះសមត្ថកិច្ច​បាន​ធ្វើ​​ឡើង​កាល​ពី​វេលាម៉ោង​៣និង​៤០នាទី​ ល្ងាច​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២០​ ។

សមត្ថកិច្ច​បាន​ឲ្យដឹងថា​ បន្ទាប់​ពី​ទទួលបានពាក្យបណ្ដឹងពី​ស្ត្រី​ម្នាក់​ ឈ្មោះអ៊ុន ចាន់ធី​ អាយុ៣៧​ ជាតិខ្មែរ​ មុខរបរកសិករ​ នៅភូមិទួលថ្ម ឃុំថ្មពូន​ ស្រុកព្រៃឈរថា​ កាលពីវេលាម៉ោង១១និង​២០នាទីព្រឹក​ ថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ​២០២០ ប្ដី​របស់​ខ្លួនឈ្មោះសៀង​ ហុង អាយុ៣៥ឆ្នាំ​ ផឹកស្រាស្រវឹង​ បាននាំកូនស្រី​របស់​ខ្លួនបង្កើ
ត ឈ្មោះស សណ អាយុ១៣ឆ្នាំ​ ទៅកាប់ឫស្សី​ នៅចំណុចព្រៃចំការដំឡូង​ ស្ថិតក្នុងភូមិថ្មពូនកណ្ដាល ឃុំថ្មពូន ស្រុកព្រៃឈរ​ មានចម្ងាយប្រហែល៣៥០​ពីភូមិ​ ហើយធ្វើសកម្មភាពគំរាមកំហែង​រួចរំលោភសេពសន្ថវៈទៅលើនាង​រហូត​បានសម្រេច១លេីក​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា​ ក្រោយពីទទួលបានពាក្យបណ្ដឹងភ្លាម កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃឈរ​ សហការ​ជាមួយ​កម្លាំង ប៉ុស្តិ៍នគរ​បាលរដ្ឋបាលថ្មពូន បាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាន នឹងបានធ្វើតេស្ត ស្វែងរកសារធាតុញៀនឃើញថា អវិជ្ជមាន។

បច្ចុប្បន្នជនសង្ស័យ ត្រូវ​បានឃាត់ខ្លួនទុកនៅអធិការដ្ឋាន នគរបាលស្រុកព្រៃឈរ​ ​ដើម្បី​ធ្វើការ​សាកសួរ​ និង​កសាងសំណុំរឿងតាមនីតិវិធី​ច្បាប់​ ៕

You might like