ប្រហែល$$$(ដុល្លា)បាំ​ងភ្នែកទើប«ស្ប៉តក្លឹបនឹងKTVផ្លាទីនឹម»នៅក្រុងសៀមរាប!កំកំពុងបើកដំណើរការយ៉ាងពេញបន្ទុ​ក

(សៀមរាប)៖ បើទោះបីជាក្លឹបកម្សាន្តKTVនានាទូទាំងប្រទេសត្រូវបានបិទលែងឱ្យដំណើរការ ។
ដោយកែមកជាភោយនីយដ្ឋានតាមគោលការណ៍រាជរដ្ឋភិបាល ដើម្បីទប់ស្កាប់ជំងឺកូវីដ១៩យ៉ាងណាក្ដី៖។

ប៉ុន្តែ(ក្លឹបកម្សាន)នឹង(KTV)លំដាប់ៗនៅក្រុងសៀមរាប មិនត្រូវផ្អាកដំណើការនោះទេ ពោលគឺសកម្មភាពកំពុងគគ្រឹកគ្រេងភ្លូកទឹកភ្លូកដី..។

ជាក់ស្ដែង!ក្លឹបកម្សាន្ត«ស្ប៉តក្លឹប»នឹងខារ៉ាអូខេKTV«ផ្លាទីនឹម» ដែលមានទីតាំងស្ថិតនៅភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
កំពុងបើកដំណើរការរាំច្រៀងកម្សាន្ត ហ៊ោរកញ្ច្រៀវទាំងក្លឹបនឹងKTVយ៉ាងពេញបន្ទុក «ខណៈទីតាំងជាប់គ្នាម្ចាស់តែមួយ»។
សកម្មភាពទាំងនេះ!សបញ្ជាក់ឱ្យឃើញថា៖ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលកំណត់ឱ្យបិទក្លឹបកម្សាន្តនិងKTV គឺគ្មានប្រសិទ្ធភាពទាល់តែសោះ សម្រាប់ក្រុងសៀមរាប។
(ចុះបើផ្ទុះជំងឺកូវីដ១៩ ចេញពីក្លឹបនឹងKTVខាងលើ តើនរណាជាអ្នកទទួលខុសត្រូវ…?។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា៖ ក្លឹបសម្សាន្ត«ស្ប៉តក្លឹប»នឹងKTV«ផ្លាទីនឹម» បានបើកដំណើរការយូមកហើយ ពោលគឺបើករហូត មិនដែលបិទឡើយបើទោះបីជារាជរដ្ឋាភិបាលតម្រូវឱ្យបិទក៍ដោយ។

គេមិនដឹងថា៖ ថៅកែក្លឹបកម្សាន្ត«ស្ប៉តក្លឹប»នឹងKTV«ផ្លាទីនឹម»មានសែស្រឡាយឬខ្នងបង្អែករឹងមាំប៉ុណ្ណានោះទេ..?។
គ្រាន់តែគេដឹងថា៖ ក្លឹបនឹងKTVខ្នាតយក្សមួយនេះ បើកដំណើរការជាចំហរ មិនដែលឃើញអាជ្ញាធរនឹងសមត្ថកិច្ច ចុះហាមឃាត់ឬទប់ស្កាត់ឡើយ?។

«ដោយជ្រកក្រោមផ្លាក កែមកជាភោជនីយដ្ឋានផ្លាទីនឹម» ។

តាមពិតគេកែតែអក្សរ ផ្លាកឈ្លោះខាងក្រៅ ប៉ុណ្ណោះ រីឯសកម្មភាពជាក់ស្ដែង ទទួលភ្ញៀវមកច្រៀងរាំណែនពេញៗក្លឹប នឹងច្រៀងរាំពេញៗបន្ទប់KTVរាល់ថ្ងៃ។

នៅយប់ទី០៥.១០.២០២០ចំថ្ងៃច័ន្ទ ផង គេឃើញមានភ្ញៀវមក រាំកម្សាន្តក្នុងក្លឹប«ស្ប៉តក្លឹប»នឹងចូលច្រៀងKTV«ផ្លាទីនឹម»យ៉ាងច្រើនកុះករ។

ជាមួយគ្នានោះ ក្រុមនារីៗ បានប្រាប់«ដើមរាំង»ថា៖ សម្រាប់ក្លឹបនឹងKTV នៅទីនេះ។សូមបងកុំភ័យឱ្យសោះ បើកដំណើរការរហូត នឹងសុវត្ថិភាព១០០% ។
គ្មានការបង្ក្រាប ឬហាមឃាត់ពីសំណាក់អាជ្ញាធរនិងសមត្ថកិច្ចឡើយ ចំណែកស្រីស្អាតវិញ ក៍មិនខ្វះដែរ។
ក្នុងនោះគ្រាន់តែភ្ញៀវបុរសៗ ប្ដីគេចតរថយន្តភ្លាម គឺសន្តិសុខអញ្ជើញចូលបន្ទប់KTVភ្លេត..!។
ដោយមេការហៅនារីៗស្អាតៗរាប់រយនាក់ ឱ្យមកឈរតម្រៀបជួរ សម្រាប់រើសយកមក កំដរឱបថើបច្រៀងចាក់ស្រាឱ្យភ្ញៀវផឹក(ដោយពុំខ្លាចខ្ចាយទឹកមាត់ឆ្លងជំងឺកូវីដ១៩ទេ..?)។

សេចក្ដីរាយការណ៍បញ្ជាក់ប្រាប់«ដើមរាំង»ថា៖ ក្លឹបកម្សាន្ត«ស្ប៉តក្លឹប»នឹងខារ៉ាអូខេKTV«ផ្លាទីនឹម» មាននារីៗច្រើនណាស់ ។
ចាប់ពី១៧០នាក់ទៅ២០០នាក់ដែលប្រចាំការជាប់រហូត ក្នុងនោះបើមកគ្រប់គ្នាគឺ៣០០នាក់ឯណោះ។

រីឯតម្លៃKTVវិញ១ឈុត៨០$(ដុល្លារ) មានស្រាបៀរ២កេស ដោយមិនយកលុយថ្លៃច្រៀងរាំឱបថើបទេ<ប៉ុន្តែមនោសញ្ចេតនាលុយធីប> ។
បើស្រាបៀរABCមួយឈុត៨០$ តែដាក់ស្រាតែ១កេស៦កំប៉ុង ចំពោះសាច់ក្លែមនឹងម្ហូបគិតលុយថែមដូចគ្នា។

ក្លឹបកម្សាន្ត«ស្ប៉តក្លឹប»នឹងខារ៉ាអូខេKTV«ផ្លាទីនឹម»អាចបើកដំណើររាល់ថ្ងៃក្នុងពេលផ្ទុះជំងឺកូវីដ១៩បែបនេះ។

ធ្វើឱ្យមាហាជនដាក់ការសង្ស័យ២ចំណុចទី១៖ សង្ស័យថៅកែមានសែស្រឡាយនឹងខ្នងបង្អែករឹងមាំ..?។
ទី២៖ ថៅកែនោះអាចនឹងចាត់ចែង រត់ការចែកប្រយោជន៍ជាមួយអាជ្ញាធរនឹងមន្ត្រីជំនាញ ទើបគេធ្មេចភ្នែកធ្វើមិនដឹងមិនឮ..?។

ឆ្លើយតបនឹងការលើកឡើងខាងលើលោក ណុប សារ៉ាក់ អធិការក្រុងសៀមរាប បានថ្លែងប្រាប់«កូនខ្មែរម្ចាស់ប្រទេស​»នៅព្រឹកទី០៧.១០.២០២០ថា៖ លោកគ្រាន់តែជាសមត្ថកិច្ចការពារសន្តិសុខប៉ុណ្ណោះ រីឯចំណាត់ការ គឺនៅលើមន្ត្រីជំនាញសុខាភិបាល។
រីឯលោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប បានថ្លែងថា៖ករណី«ក្លឹបនឹងKTV»កំពុងបើកដំណើរការនោះ គឺពាក់ព័ន្ធនឹងមន្ទីរទេសចរណ៍ ពុំមែនជាសមត្ថកិច្ចសុខាភិបាលទេ។
ចំណែកលោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបមិនអាចសុំការបកស្រាយបានទេនៅព្រឹកទី០៧.១០.២០២០នេះ ដោយទូរស័ព្ទចូលហើយលោកមិនទទួល។

មជ្ឈដ្ឋានខាងក្រៅបានរិៈគន់ថា៖ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ដែលត្រូវឱ្យបិទក្លឹបនឹងKTV ដើម្បីទប់ស្កាត់ជំងឺកូវីដ១៩នោះ។
គឺគ្មានប្រសិទ្ធភាពទេ!សម្រាប់ក្រុងសៀមរាប ខណៈក្លឹបកម្សាន្តនឹងKTV តូចធំស្ទើរគ្រប់កន្លែង នៅក្រុងសៀមរាប កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងរាល់ថ្ងៃ៕ដោយ​ សហការី

You might like