រន្ធត់៖ លោកតាម្នាក់មិនជួលម៉ាស៊ីនកាត់ទេ! បែរជាយកពូថៅ.កាំបិត.ទៅកាប់ដើមត្នោត!ទម្រាំដាច់ លុះរលំ ចៃដន្យសង្កត់គាត់ ស្លាប់យ៉ាងអាណោចអាធ័ម នៅក្រុងច្បារមន!

(កំពង់ស្ពឺ)៖ លោកតាវ័យ៦១ឆ្នាំម្នាក់ បានកាប់ដើមត្នោត ដែលមានចម្ងាយ២០ម៉ែត្រពីផ្ទះរបស់ខ្លួន បណ្ដាលឱ្យដើមត្នោតនោះ រលំសង្កត់ស្លាប់គួរឱ្យរន្ធត់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង០៨និង៣០នាទី ព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០ នៅភូមិតាម៉ុល សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះឈ្មោះ ខាន់ ខន ភេទប្រុសអាយុ ៦១ឆ្នាំ នៅភូមិកើតហេតុខាងលើ(ស្លាប់នៅកន្លែងក្រោមដើមត្នោត)។

សេចក្ដីរាយការណ៍បានឱ្យ«ដើមរាំង»ដឹងថា៖នៅមុនពេលកើតហេតុ ជនរងគ្រោះបានកាន់ពូថៅនិងកាំបិត ដើរទៅកាប់ដើមត្នោតរបស់ខ្លួន។
នៅខាងត្បូងផ្ទះដែលមានចម្ងាយ២០ម៉ែត្រពីផ្ទះ ខណៈពេលកាប់ជិតដាច់ ជនរងគ្រោះរត់គេចមិនផុត។
ដើមត្នោតនោះបានដួលរលំមកសង្កត់ ជនរងគ្រោះ បណ្ដាលឱ្យស្លាប់ក្រោមដើមត្នោតតែម្ដងទៅ។

ក្រោយកើតហេតុភ្លាមៗពលរដ្ឋអ្នកជិតខាងបានជួយកាត់ដើមត្នោត ដើម្បីទាយសពចេញនឹងរាយការណ៍ទៅសមត្ថកិច្ច អោយចុះមកពិនិត្យ ប្រគលសាកសពឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕ដោយហសការី

You might like