(តាកែវ)៖ សង្វៀនជល់មាន់មួយកន្លែង ជ្រកក្រោមផ្លាកកាស៊ីណូ ស្ថិតនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិ«ភ្នំដិន»ស្រុកគីរីវង់ ខេត្តតាកែវ មានទាំងឡានស្លាកលេខ នគរបាល នៅក្នុងនោះទៀតផង។
ពេលនេះកំពុងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ រាល់ថ្ងៃ.គ្មានស្រាកស្រាន!។
ជាមួយគ្នានោះ!អ្នកញៀនល្បែងបានប្រមូលផ្ដុំគ្នាយ៉ាងច្រើនកុះករភ្លូកទឹកភ្លូកដី។
ដោយពួកគេនាំគ្នាចូលភ្នាល់ចាក់លុយធំៗ ហើយអ្នកលេងល្បែងសុទ្ធសឹង ជាជនជាតិខ្មែរទាំងអស់ ។
ទន្ទឹមគ្នានោះ!ក៍មានប៉ូលិខ្លះចូលលេងល្បែងផ្សងសំណាងផងដែរ ដោយមិនបារម្ភពីការឆ្លងកូវីដ១៩នោះទេ។
បើតាមសេចក្តីរាយការណ៍បានឱ្យ«កូនខ្មែរម្ចាស់ប្រទេស»ដឹងថា៖ ការបើកលេងឡើងវិញនេះ គឺមានរយៈពេលរាប់ខែមកហើយ ។
ដោយអ្នកចូលលេងល្បែងស្ទើរ១០០%{ជាជនជាតិខ្មែរ} ដែលច្បាប់ហាមឃាត់ ។ខណៈច្បាប់អាជីវកម្ម(កាស៊ីណូ)និមួយៗតម្រូវឱ្យតែជនបរទេស ចូលលេងល្បែងប៉ុណ្ណោះ!។
តែជាក់ស្ដែង«កាស៊ីណូ»ស្ថិតនៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិ«ភ្នំដិន»ស្រុកគីរីវង់ ខេត្តតាកែវ ។
កំពុងបើកដំណើរការលេងល្បែងភ្នាល់ហ៊ោរកញ្ច្រៀវ ដោយសេរី គឺពុំមានគម្លាតគ្នាដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ឡើយ។
ម្យ៉ាងវិញទៀតអ្នកលេងល្បែងភាគច្រើនជាជនជាតិខ្មែរ ដែលច្បាប់ហាមឃាត់ ប៉ុន្តែអាជ្ញាធរនិងមន្ត្រីមូលដ្ឋាន បែរជារក្សាភាពស្ងៀមស្ងាត់?។
ចំពោះករណីនេះ លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានថ្លែងថា៖ កាស៊ីណូនោះគឺមានច្បាប់អនុញ្ញាត ។
ហើយរយៈពេលកន្លងមក រាជរដ្ឋាភិបាលក៏បានប្រកាសឲ្យកាស៊ីណូបើកឡើងវិញ ក្រោយការធូរស្រាលពីវីរុសកូវីដ១៩ ។
ដូច្នេះហើយទើបបានជាមានសកម្មភាពលេងឡើងវិញយ៉ាងដូចនេះ។
ចំពោះករណីដែលមានជនជាតិខ្មែរចូលលេងវិញ លោកអធិការបានថ្លែងថា៖ លោកមិនបានដឹងទេ ។
ព្រោះសូម្បីតែទៅក្បែរក៏លោកមិនហ៊ានទៅផង លុះត្រាតែមានបទល្មើសកើតឡើង ដោយសារ(កាស៊ីណូ)នោះទើបមានចំណាត់ការ។
ពលរដ្ឋនៅតំបន់នោះបានលើកឡើងថា៖(កាស៊ីណូ)នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិភ្នំដិន ។
ទំនងថៅកែមានអំណាចធំ ទើបគេប្រើសុទ្ធសឹងតែទាហានព្រំដែនការពារ សន្តិសុខ ឯកជនយាមកាមយ៉ាងតឹងតែង មិនអោយអ្នកកាសែត ថតសកម្មភាពបានដោយងាយទេ៕ដោយ៖kmpn asia