ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ កម្ពស់ទឹកស្ទឹងព្រែកត្នោត នៅតែបន្តឡើងខ្ពស់ និងជនលិចដល់ សង្កាត់ជាច្រើនបន្ថែមទៀតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃ កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាដោយម៉ឹងម៉ាត់ដល់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យដឹកនាំកម្លាំងចូលរួមសហការជាមួយកម្លាំងចម្រុះគ្រប់ប្រភេទ ធ្វើយ៉ាងណាជួយប្រជាពលរដ្ឋឲ្យបានជាអតិបរិមា។ គិតតាំងពីម្សិលមិញ យប់មិញ រហូតដល់ពេលនេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានអនុវត្តបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សៅ សុខា ដោយដឹកនាំបញ្ជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ និងមានការចូលរួមពីក្រុមអូប័ររបស់ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចុះតាមគោលដៅរងគ្រោះ សង្គ្រោះពលរដ្ឋយ៉ាងមមាញឹកបំផុត៕
You might like
នាយទាហាន នាយទាហានរង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន ៥៨០នាក់ ត្រូវបានប្រកាសមុខតំណែង ផ្ទេរភារកិច្ច និងបំពាក់ឋានន្តរសក្តិថ្មី
Jun 07, 2024
61 views
សម្ដេចតេជោ ហ៊ុន សែន និងឯកអគ្គរដ្ឋទូតកាណាដា ឯកភាពគ្នាជំរុញពាណិជ្ជកម្ម វិនិយោគ និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម
May 14, 2024
74 views
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤
May 14, 2024
69 views
ក្រសួងធនធានទឹក ជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤
May 08, 2024
80 views