ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ខែតុលាឆ្នាំ២០២០នេះឈេីរាប់សិបម៉ែត្រគូបដឹកតាមរថយន្តវ៉េអង(យីឌុក) បានដឹកឈើចូលមកធ្វើការផ្ទេបន្ដតដាក់រថយន្ដកូរ៉េដេីម្បីយកចែកចាយតាមដេប៉ូលក់ឈេីក្រោយវត្តច្បាអំពៅសង្កាត់ច្បាអំពៅ២ ខណ្ឌច្បារអំពៅ រាជធាភ្នំពេញ។
តាមប្រភពពីបងប្អូនប្រជាពលរដ្ឋដែររស់នៅក្បែរនោះបាននិយាយថា ពួកគាត់តែងតែឃេីញឡានធំៗ (រថយន្ដយីឌុករឺ វ៉េអង)ដឹកឈេីធំយកមកទំលាក់ចូលឃ្លាំង ពេលខ្លះក៏ស្ទូចដាក់ឡានដឹកចេញទៅបន្តទៀត តែមិនដឹងថាគេដឹកយកទៅណាដែរ!។
ប្រភពបន្ថែមទៀតថាឃេីញតែគេផ្សាយទូរទស្សន៍នឹងតាមហ្វេសបុក ឃេីញតែចាប់បង្រ្កាប់អ្នករកស៊ីដឹកឈេីតាមរឺម៉ក ឡានយ៉ាំយ៉ុង ដែរគ្នាដឹកតិចៗនឹងចាប់បានរហូតតែបេីដឹកច្ឡានធំអញ្ចឹង ឈេីធំៗហេីយច្រេីនៗដូចគេអញ្ចឹងបានសមត្តកិច្ចមេីលអត់ឃេីញចាប់អត់បាន។ ហេីយពួកគាត់បានប្រាប់អោយអ្នកសារព័ត៍មានយេីងឆាប់ចេញពីកន្លែងនឹងទៅ(កន្លែងទំលាក់ឈេី)បេីពះកនឹងដឹងថាមានគេថត រឺក៏ព្នកសារព័ត៍មានមកថតនឹងមានមនុស្សមករករឿងរឺចាប់ទូរសព្ទយកហេីយ។
ឃេីញជាក់ស្ដែងបែបនេះប្រជាពលរដ្ឋបានដាក់ការសង្ស័យលេីសមត្តកិច្ចតាមដងផ្លូវជាពិសេសអាជ្ញាធរមូលដ្ឋាន ដែលមានលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បាអំពៅនឹងជាប្រធាគណបញ្ជារការឯកភាពខណ្ឌច្បាអំពៅ តែម្ដងគួរតែមកពនិត្យមេីលផង។
ជាចុងក្រោយប្រពលរដ្ឋពួកគាត់សំណូមពរដល់ឯកឧត្ដមសាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្ដមនាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលេីផ្ទៃប្រទេសនឹងជាប្រធានគណៈកម្មការបង្រ្កាបបទល្មេីសព្រៃឈេីទូទាំងប្រទេស សូមមេត្តាពិនិត្យមេីលទីតាំងទំលាក់នឹងស្តុបឈេីខាងលេីនេះផងទាន៕