សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ ផ្តល់ថវិកាបន្ទាន់ចំនួន ១០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន​ ដេីម្បីទិញស្បៀង​ ជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះ​ បង្កដោយទឹកជំនន់

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្រេចផ្តល់ថវិកាបន្ទាន់ចំនួន ១០០លានរៀល ដល់សាខាកាកបាទក្រហមកម្ពុជាខេត្តប៉ៃលិន ដើម្បីចាត់ចែងទិញស្បៀងជួយដល់ប្រជាពលរដ្ឋដែលរងគ្រោះបង្កដោយទឹកជំនន់រហ័ស នៅក្នុងខេត្តប៉ៃលិន។

សាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន គឺជាសាខាទី៤ ដែលបានទទួលថវិកាបន្ទាន់ចំនួន ១០០លានរៀល ពីទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បន្ទាប់ពីសាខាចំនួន​ ៣រួមមាន សាខាខេត្តពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ បានទទួលរួចហើយ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០កន្លងទៅនេះ។

សូមជម្រាបថា កាកបាទក្រហមកម្ពុជា រួមជាមួយ ក្រសួងស្ថាប័នពាក់ព័ន្ធ អាជ្ញាធរថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងកងកម្លាំងគ្រប់ប្រភេទ បាននឹងកំពុងចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋនៅតាមបណ្តារាជធានី-ខេត្ត ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់រហ័សនេះ៕

You might like