(កណ្តាល)៖ ផ្ទះថ្មរបស់ប្រជាពលរដ្ឋ១ខ្នង នៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ត្រូវស្រុតបាក់ជាបណ្តើរៗជិតខ្ទេចខ្ទីអស់ហើយ បើគិតត្រឹមព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ។
ពលរដ្ឋជាម្ចាស់ផ្ទះខាងលើ បានរៀបរាប់ទាំងអួលដើមកថា៖ គាត់ខំប្រឹងធ្វើការសន្សំរកប្រាក់ស្ទើរតែកន្លះជីវិត ។
ទម្រាំបានធ្វើផ្ទះនេះ ដើម្បីជ្រកកោនបានសមរម្យនឹងគេ ។
តែដឹងអី៖ ពេលនេះ ត្រូវកម្លាំងទឹកបានហូរកួច បណ្តាលឲ្យបាក់ស្រុតជាបណ្តើរៗ ជិតខ្ទេចអស់ហើយតើឱ្យគាត់រំពឹងអ្វីទៀត..? ។
ហើយគាត់ក៏លែងហ៊ានស្នាក់នៅកន្លែងដែរ ខ្លាចបាក់សង្កត់ស្លាប់ទាំងគ្រួសារ៕ដោយ សហការី