បង្ក្រាបករណីជួញដូរនិងចែកចាយថ្នាំញៀន ឃាត់ខ្លួនជនសង្ស័យ ២នាក់ ដកហូតថ្នាំញៀនមួយចំនួននឹង កាំភ្លើងAK47 មួយដើម នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង ៖ កាលពី ល្ងាចថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២០ សមត្ថកិច្ចប៉ូលីសបានបង្ក្រាបមុខសញ្ញាជួញដូរនិងចែកចាយគ្រឿងញៀន មួយករណីនៅក្នុងភូមិកំបុត ឃុំស្វាយជ្រំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន២នាក់រួមទាំងថ្នាំញៀនចំនួន ១៣កញ្ចប់និងកាំភ្លើង AK47ស្វាយបត់១ដើម ម៉ូតូមួយគ្រឿង។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្វឃាត់ខ្លួនបានមាន៖
១.ឈ្មោះសុខ សាវី ភេទប្រុស អាយុ៣១ឆ្នាំ
២.ឈ្មោះ ថេង សីហា ភេទប្រុស អាយុ២៩ឆ្នាំ។

ជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ចនគរបាលជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង កំពុងកសាងសុំរឿងបញ្ជូន ទៅកាន់តុលាការដើម្បីចាត់ការបន្តតាមនីតិវិធី៕ដោយ៖សហការី

You might like