កំពង់ចាម៖ នៅថ្ងៃទី២៣២៣ ខែតុលា ឆ្នាំ២០២០នេះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំក្នុងសាខាសមាគម រួមទាំងពុទ្ធបរិស័ទជិតឆ្ងាយ មានសទ្ធាជ្រះថ្លាលា ដង្ហែរអង្គកឋិនទានសាមគ្គី ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងពុទ្ធសីមាវត្តពោធិអម្ពវ័ន ហៅវត្តស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
អង្គកឋិនទានសាមគ្គីដែលកើតចេញពីចិត្តសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំសមាគមនារីដើម្បីអភិវឌ្ឍន៍ខេត្តកំពង់ចាម និងពុទ្ធបរិស័ទ្ធ បានប្រមូលបច្ច័យសរុបចំនួន ៩.៣៥០.០០០ រៀល ប្រគេនព្រះសង្ឃគង់ចាំវស្សាក្នុងវត្ត ពោធិអម្ពវ័ន ហៅវត្តស្វាយទាប ក្នុងនោះ សម្រាប់ផ្គត់ផ្គង់បច្ច័យ៤ ដល់ព្រះសង្ឃផង និងដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងវត្តស្វាយទាប៕