នោះ!ទាហានម្នាក់ ឈូសឆាយយកដីក្រុមហ៊ុនចិនជាច្រើនរយហិកតា នៅខេត្តកំពត,

ភ្នំពេញ៖តាមការអោយដឹងពីលោក ដួង តារា អនុរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ជាជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បង្ហាញថា មានក្រុមហ៊ុនចិនមួយ បានទទួលការអនុញ្ញាតអោយវិនិយោគតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តកំពត ស្របតាមគោលនយោបាយ ខ្សែក្រវាត់មួយផ្លូវមួយ និង កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន ។

យោងតាមហ្វេសប៊ុកផេករបស់លោក ដួង តារា ដែលបង្ហោះកាលពីវេលាម៉ោងជាង១២ យប់រំលងអាធ្រាត្រ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ បានអោយដឹងទៀតថា តាមការរៀបរាប់ជំហានដំបូង គឺ តំណាងក្រុមហ៊ុនបានរៀបចំទិញដីបានជាច្រើនរយហិកតានៅ ខេត្តកំពត ដោយបានចំណាយប្រាក់អស់រាប់សិបលានដុល្លាអាមេរិក ប៉ុន្តែ ក្រោយមកក៏មានមន្រ្តីជាទាហានម្នាក់បានឈូសឆាយយកដីគាត់ ។

ពេលនេះភាគីចិនយំក៏មិនចេញ ព្រោះអស់ដីជាច្រើនរយហិកតា ខាតបង់លុយជាច្រើនលានដុល្លាអាមេរិក ហើយលុយដែលយកមកទិញដីនេះគឺជាលុយក្រុមហ៊ុនរដ្ឋចិន។ បើយកដីមិនបានវិញទេ ពេលវិលទៅចិនវិញគឺប្រឈមនឹងជាប់គុកទៀតផង ។

នៅពេលនេះ ពួកគាត់បានមកជួបលោក ដួង តារា ហើយ លោក ដួង តារា កំពុងពិនិត្យករណីមួយនេះ ។

លោក ដួង តារា សង្កត់ធ្ងន់ថា «យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង »៕ដោយ៖សហការី

You might like