ក្រុមអ្នកញៀនល្បែងវាយប្លន់យកទូរស័ព្ទពីជនរងគ្រោះអស់៤គ្រឿង! ពេលមកប្ដឹងសមត្ថកិច្ចខេត្តស្ទឹងត្រែង គ្មានអ្នកទទួលបណ្ដឹងទេ!

(ស្ទឹងត្រែង)៖ ម្ចាស់ទីតាំងបនល្បែងដ៏ធំមួយកន្លែង នៅក្រុងស្ទឹងត្រែង រួមនិងបក្ខពួក បានរងបណ្ដឹង។

ពីអ្នកសារព័ត៌មានពីបទ៖ ហិង្សាដោយចេតនា វាយប្លន់យកទូរស័ព្ទដៃអស់៤គ្រឿង ដោយជនរងគ្រោះទាមទារសំណងជំងឺចិត្តចំនួន៤០.០០០$ ។

ជនរងគ្រោះទី១ឈ្មោះ ជា ទូច ភេទប្រុសអាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ{ភ្នែកម្នាស់PNM} ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
(របួសស្រាល) បាត់បង់ទូរស័ព្ទ៣គ្រឿង។
ទី២ឈ្មោះ វុធ សុភ័ក្រ ភេទប្រុសអាយុ៣៣ឆ្នាំភ្នាក់ងារព័ត៌មាន{កូនខ្មែរម្ចាស់ប្រទេស} មានទីលំនៅឃុំអូរគ្រឿង ស្រុកសំបូរ ខេត្តក្រចេះ។
(របួសធ្ងន់)បាត់បង់ទូរស័ព្ទដៃ១គ្រឿងផងដែរ។

ជនរងគ្រោះបានប្រាប់នៅល្ងាចថ្ងៃទី២៦.១០.២០២០ថា៖ ពួកខ្លួនពិតជាហួសចិត្តជាខ្លាំងចំពោះ អាជ្ញាធរនិងសមត្ថកិច្ចខេត្តស្ទឹងត្រែង…!។
ដែលហាក់បីដូចជាត្រូវគ្នាជាប្រព័ន្ធ ជាមួយម្ចាស់ទីតាំងបនល្បែង និងក្រុមអ្នកញៀនល្បែង។

ពោលគឺ!ក្រោយបង្កហេតុ ជនរងគ្រោះបានបើករថយន្តដើរប្ដឹង ទៅសមត្ថកិច្ចពាក់ព័ន្ធ។
ប៉ុន្តែគ្មាននរណាអើពើទទួលបណ្ដឹងឬរកដំណោះស្រាយអោយទេ..?ដោយដេញពីមួយទៅមួយ។

ជនរងគ្រោះថា៖ ក្រោយពួកខ្លួនត្រូវក្រុមអ្នកញៀនល្បែង វ៉ៃប្លន់យកទូរស័ព្ទ គឺបានមកដាក់ពាក្យបណ្ដឹង។
នៅស្នងការដ្ឋាននគរបាល ខេត្តស្ទឹងត្រែង ភ្លាមៗ កាលពីរសៀលថ្ងៃទី២៥.១០.២០២០ ប៉ុន្តែពុំមានអ្នកទទួលបណ្ដឹងឡើយ!? ។

ហើយមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹងនៅអធិការនគរបាលក្រុងស្ទឹងត្រែង ។
ពេលមកដល់កន្លែងអធិការ គឺពុំមានអ្នកទទួលបណ្ដឹងទៀត! ដោយគេតម្រូវអោយទៅប្ដឹងនៅកន្លែងPMវិញ។

បន្ទាប់មកទៀតពួកខ្លួន បានមកប្ដឹងនៅទី បញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៀត។
ស្រាប់តែមន្ត្រីនៅទីនោះ ដេញអោយទៅប្ដឹង នៅទីបញ្ជាការកងរាជអាវុធហត្ថក្រុងស្ទឹងត្រែង! ។
នៅពេលបើករថយន្តមកដល់ PMក្រុងស្ទឹងត្រែង បែរជាគ្មានមនុស្សនៅ ដោយមន្ត្រីទាំងនោះ គេចពីពួកខ្លួនដែលមកប្ដឹង…!។

ព្រោះតែដើរប្ដឹងទៅ៤កន្លែងហើយ មិនមានអ្នកទទួលបណ្ដឹង និងមិនមានចំណាត់ការ រកយុត្តិធម៌ឱ្យពួកខ្លួន។

ទើបនៅល្ងាចថ្ងៃទី២៦.១០.២០២០ ជនរងគ្រោះ បានសម្រេចមកដាក់ពាក្យប្ដឹង នៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងតែម្ដង ដោយទាមទារសំណងជំងឺចិត្តចំនួន៤០.០០០$(បួនម៉ឺនដុល្លារ)។

ជនរងគ្រោះអះអាងថា៖ ទីតាំងបនល្បែងដ៏ធំនោះ ស្ថិតនៅជិតផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។
គឺបើកលេងល្បែងចាក់លុយធំ លេងជាប្រចាំខួបប្រាំងខួបវស្សា មិនដែលមានសមត្ថកិច្ចចុះបង្ក្រាបឡើយ..!។

ដោយមានម្ចាស់សង្វៀនឈ្មោះ តៃ ប៊ុងគួង (ហៅកង) ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។

សេចក្ដីរាយការណ៍បានឱ្យដឹងថា៖ នៅមុនពេលកើតហេតុ កាលពីរសៀលថ្ងៃទី២៥.១០.២០២០ ជនរងគ្រោះទាំង២នាក់ បានជិៈរថយន្ត១គ្រឿង ។
ចុះទៅយកព័ត៌មាននៅចំណុចទីតាំងបនល្បែងខាងលើ ។
លុះមកដល់ក៍ឃើញក្រុមអ្នកញៀនល្បែងកំពុងលេងល្បែងភ្នាល់ហ៊ោរកញ្ច្រៀវ ឡើងទ្រហឹងអឺងកង។

ភ្លាមនោះពួកខ្លួនបានរាយការណ៍ទៅលោកស្នងការខេត្ត ប៉ុន្តែច្រើនម៉ោងហើយមិនមានសមត្ថកិច្ចចុះបង្ក្រាបទេ..?។

ទើបខ្លួនចូលទៅដល់ជិតវង់បនល្បែងនោះ បណ្ដាលឱ្យម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែង ក្ដៅក្រហាយ!។
នាំគ្នាកាន់ដំបងមែកស្វាយចន្ទី មកព្រួតគ្នាវ៉ៃដំទៅលើជនរងគ្រោះទាំង២នាក់ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។
រួចក្រុមជនដៃដល់បានឆក់ប្លន់យកទូរស័ព្ទដៃពីពួកគេអស់៤គ្រឿង យកទៅបាត់តែម្ដង លុះមកប្ដឹងសមត្ថកិច្ចគ្មានអ្នកទទួល..?។

លោក ឈូក កុម៉ល់ អធិការក្រុងស្ទឹងត្រែងបានថ្លែងប្រាប់អោយដឹងនៅល្ងាចថ្ងៃទី២៦នេះថា៖ មិនមែនមិនទទួលបណ្ដឹងទេ គឺពួកគាត់មកប្ដឹង ចំពេលកឋិនឯកឧត្ដមអភិបាលខេត្ត កំលាំងចេញទៅត្រៀមការពារ។
ហើយពួកគាត់ថា ទៅពេទ្យសិនចាំព្រឹកបានមកប្ដឹងម្ដងទៀត ហើយក៍បាត់រហូតពេលនេះ មិនឃើញមកប្ដឹង។

ឯលោក អូត ស៊ីវត្ថា ស្នងការខេត្តស្ទឹងត្រែង ពុំអាចសុំការបំភ្លឺបានទេ ដោយទូរស័ព្ទចូលហើយគ្មានអ្នកទទួល។

ចំណែកលោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង! ទទួលទូរស័ព្ទហើយ ពេលឮសំនួរពីអ្នកសារព័ត៌មានលោកមិននិយាយតបឬបកស្រាយអ្វីឡើយ។

ទោះជាយ៉ាងណាក្ដី! ករណីនេះគេសង្ឃឹមថា៖ អយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែង នឹងបើកការស្រាវជ្រាវ ។
ឈានដល់ចាប់ខ្លួនក្រុមជនដៃដល់មិនខាន ។
ដើម្បីផ្ដល់យុត្តិធម៌អោយជនរងគ្រោះដែលជាអ្នកសារព័ត៌មាន៕ដោយ៖សហការី

You might like