ហួស​ចិត្ត​នឹង​ស្នងការខេត្តស្ទឹងត្រែង!បំភ្លឺរបៀបភូតកុហក់!ទម្លាក់កំហុសមកលើអ្នកកាសែត!ដើម្បីលាងខ្លួនរឿងមិនទទួលបណ្ដឹងហេីយនឹងមិនទទួថាមានបនល្បែងក្នុងមូលដ្ឋានទៀត

(ស្ទឹងត្រែង)៖ មន្ត្រីជាអ្នកបម្រើរាស្ត្រ ហើយក៍ជាអ្នកផ្ដល់សេវាសារធារណៈល្អដល់រាស្ត្រ ដែលមកទទួលសេវា.ផងដែរ!។

«នេះជាគោលការរាជរដ្ឋាភិបាលកម្ពុជា»

ក៏ប៉ុន្តែផ្ទុយទៅវិញ! ស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង មិនត្រឹមតែមិនទទួលខុសត្រូវ ចំពោះការផ្ដល់សេវាសារធារណៈអោយប្រជាពលរដ្ឋមិនល្អប៉ុណ្ណោះទេ!​ ហេីយថែមទាំងទម្លាក់កំហុសមកលើ អ្នកសារព័ត៌មាន ដែលកំពុងបំពេញវិជ្ជាជីវៈទៀតផង។
ដើម្បីលាងខ្លួនយកល្អ បង្ហាញទៅថ្នាក់ដឹកនាំ ក៍ដូចជាបំភ័ន្តភ្នែកមហាជន! ដែលវាខុសពីអង្គហេតុពិតជាក់ស្ដែង​ ដែលកេីតមានករណីជាក់ស្ដែងមកលេីអ្នកសារព័ត៍មាននេះផងដែរ

ស្នងការខេត្តស្ទឹងត្រែង បានចេញសេចក្ដីបំភ្លឺបែបនេះ កាលពីថ្ងៃទី២៧.១០.២០២០ ដោយអះអាងថា៖មន្ត្រីខ្លួនបានណែនាំ ជនរងគ្រោះដែលមកប្ដឹងនៅស្នងការ កាលពីរសៀលថ្ងៃទី២៥.១០.២០២០ ឱ្យទៅព្យាបាលរបួសសិន!។
ចាំស្អែកឡើងចាំមកប្ដឹងទៀត ប៉ុន្តែក៍បាត់រហូតមិនឃើញ មកប្ដឹងម្ដងទៀត ។
លុះឃើញសារព័ត៌មាន«ដើមរាំង»ចេញផ្សាយទើបដឹងថា៖ជនរងគ្រោះបានទៅប្ដឹងនៅតុលាការ។
ក្នុងនោះស្នងការខេត្តស្ទឹងត្រែង បានចាត់ទុកការផ្សាររបស់គេហទំព័រ(ដើមរាំង)នឹង(កាសែត​ កូន​ខ្មែរ​ម្ចាស់​ប្រទេស​)ជារឿងមិនពិត មានចេតនាធ្វើឱ្យខូចកិត្តិយស នគរបាលជាតិ ពិសេសនគរបាលខេត្តស្ទឹងត្រែង។

ក្រោយមានការប្រកាសបែបនេះ! ស្រាប់តែសាម៉ីខ្លួនជាជនរងគ្រោះឈ្មោះ ជា ទូច អាយុ៣៥ឆ្នាំ ចាងហ្វាងគេហទំព័រ{ភ្នែកម្នាស់PNM} ដែលមានទីលំនៅឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែងនឹងលោក​ វុធ​ សុភក្រ​ ជាភ្នាក់ងាររបស់​ កាសែត​កូន​ខ្មែរ​ម្ចាស់​ប្រទេស​ ជាជនរងគ្រោះផ្ទាល់
បានចូលទៅ(ខមិន) នៅក្នុងផេកស្នងការភ្លាមៗផងដែរ ដោយអះអាងថា៖ ការផ្សាយរបស់គេហទំព័រ(ដើមរាំង)នឹង(កាសែត​កូនខ្មែរម្ចាស់ប្រទេស់​)​ជារឿងពិតទៅវិញ
ព្រោះនៅមុនពេលក្រុមអ្នកញៀនល្បែង វាយប្លន់យកទូរស័ព្ទខ្លួន គឺខ្លួនបានរាយការណ៍ទៅលោកស្នងការខេត្ត ដើម្បីមានចំណាត់ការនឹងវិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់

ក៏ប៉ុន្តែជាក់ស្ដែងមិនមានសមត្ថកិច្ចណា?ចុះបង្ក្រាបទេ រហូតកើតជាអំពើហិង្សា ពីសំណាក់ម្ចាស់{បនល្បែងនិងបក្ខពួក មកលើពួកខ្លួនរហូតមានរបួសធ្ងន់}។

សាម៉ីខ្លួនបញ្ជាក់ថា៖ ក្រោយកើតហេតុភ្លាមៗ កាលពីរសៀលថ្ងៃទី២៥.១០.២០២០ ពួកគេទាំង២នាក់បានមកដាក់ពាក្យបណ្ដឹងនៅស្នងការខេត្តស្ទឹងត្រែង ។
ប៉ុន្តែមិនមានអ្នកទទួលបណ្ដឹង ឬរកយុត្តិធម៌ឱ្យទេ..!។

បន្ទាប់មកបានទៅប្ដឹងនៅអធិការក្រុងស្ទឹងត្រែង ដោយគ្មានមនុស្សនៅប្រចាំការឡើយ ទើបខ្លួនបានឡាយហ្វេសប៊ុក នៅកន្លែងទៀតផង។

ជាងនេះទៅទៀតខ្លួន បានទៅប្ដឹងនៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងទៀត ដោយមន្ត្រីនៅទីនោះគេមិនរកខុសត្រូវឱ្យទៀត ។
ដោយគេតម្រូវឱ្យទៅប្ដឹងទៅPMក្រុងស្ទឹងត្រែងវិញ ស្រាប់តែមកដល់PMក្រុងស្ទឹងត្រែង ។
បែរជាគ្មានអ្នកប្រចាំការ ឬទទួលបណ្ដឹងទៀត ទើបនាំគ្នាទៅពេទ្យដាក់សេរ៉ូមសង្គ្រោះបឋមសិន

ព្រោះតែដើរប្ដឹងទៅអស់៤កន្លែងហើយ មិនមានអ្នកទទួលបណ្ដឹង និងមិនមានចំណាត់ការ រកយុត្តិធម៌ឱ្យពួកខ្លួនមិនបាននោះ។

ទើបនៅល្ងាចថ្ងៃទី២៦.១០.២០២០ ជនរងគ្រោះ បានសម្រេចមកដាក់ពាក្យប្ដឹង នៅអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងតែម្ដង ដោយទាមទារសំណងជំងឺចិត្តចំនួន៤០.០០០$(បួនម៉ឺនដុល្លារ)តែម្ដងទៅ។

ជនរងគ្រោះអះអាងថា៖ ហេតុការណ៍ហិង្សានោះបានកើតឡើង កាលពីរសៀលថ្ងៃទី២៥.១០.២០២០ នៅទីតាំងបនល្បែងដ៏ធំមួយកន្លែង ស្ថិតនៅជិតផ្លូវបំបែកគីឡូ៤ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខណៈពួកគេចុះយកព័ត៌មាន។

ពោលគឺពេលនោះ!ម្ចាស់ទីតាំងនិងក្រុមអ្នកញៀនល្បែង ក្ដៅក្រហាយ!។
នាំគ្នាកាន់ដំបងមែកស្វាយចន្ទី មកព្រួតគ្នាវ៉ៃដំទៅលើជនរងគ្រោះទាំង២នាក់ បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ស្រាលម្នាក់។
រួចក្រុមជនដៃដល់ បានឆក់ប្លន់យកទូរស័ព្ទដៃពីពួកគេអស់៤គ្រឿង យកទៅបាត់តែម្ដង លុះមកប្ដឹងសមត្ថកិច្ច​ ក៏គ្មានអ្នកទទួលពាក្យបណ្ដឹងទៀត..?។

សូមបញ្ជាក់ថា៖ម្ចាស់ទីតាំងបនល្បែងឈ្មោះ តៃ ប៊ុងគួង (ហៅកង) ភេទប្រុសអាយុ៤៩ឆ្នាំ មានទីលំនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ។

លោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង» បានថ្លែងថា៖ការផ្សាយរបស់«ដើមរាំង»នឹង(កាសែតកូនខ្មែរម្ចាស់ប្រទេស) កាលពីថ្ងៃទី២៦.១០.២០២០ ។
ដែលមានចំណងជើងថា៖(ក្រុមអ្នកញៀនល្បែងវាយប្លន់យកទូរស័ព្ទអស់៤គ្រឿង!ពេលមកប្ដឹងសមត្ថកិច្ចខេត្តស្ទឹងត្រែងគ្មានអ្នកទទួលបណ្ដឹងទេ!)។

គឺសរសេរដោយមានប្រភពច្បាស់លាស់ ពីជនរងគ្រោះអ្នកអះអាង មានថតសំឡេងទុកជាភស្ថតាង…!។
ហើយបានធ្វើបទសម្ភាសន៍ មន្ត្រីពាក់ព័ន្ធត្រឹងត្រូវតាមវិជ្ជាជីវៈ មិនសន្និដ្ឋានខ្លួនឯង មិននិយាយខ្លួនឯងឡើយ។

ហើយលោកបានចាត់ទុកការចេញសេចក្ដីប្រកាស របស់ស្នងការខេត្តស្ទឹងត្រែង ថា៖ជាការទម្លាក់កំហុសមកលើអ្នកសារព័ត៌មាន ដើម្បីលាងខ្លួនឯងប៉ុណ្ណោះ។

ករណីនេះមហាជនសូមស្នើរដល់សម្ដេចក្រឡា ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងនាយឧត្ដមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សូមមេត្តាពិនិត្យចាត់វិធានការចំពោះស្នងការខេត្តស្ទឹងត្រែង ពាក់ព័ន្ធករណីខាងលើដោយក្ដីអនុគ្រោះ៕ដោយ៖កូនខ្មែរម្ចាស់ប្រទេស់

You might like