ចាប់បានហើយ! ឃាតករដែលចាក់សម្លាប់បុរសម្នាក់ ព្រោះតែខឹងរឿងគេស្រែកថា( ថ្លង់ណាស់រកដេកពួនមិនបាន ) ខណៈខ្លួនឈ្លោះជាមួយប្រពន្ឋ,,,

(ស្វាយរៀង)៖ កាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ ជនសង្ស័យដែលបានប្រើហិង្សាចាក់ទៅលើបុរសម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខេត្តស្វាយរៀង ឃាត់ខ្លួនបាននៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកានេះ។

តាមប្រភពលោក សុំ សំអុល អធិការនគរបាលស្រុករមាសហែក បានឲ្យដឹងថា ៖ដោយមានការចង្អុលបង្ហាញដឹកនាំរបស់លោក ស្នងការនគរបាល ខេត្តស្វាយរៀង លោកបានសហការជាមួយនគរបាលប៉ុស្ត៍រដ្ឋបាល ធ្វើការបង្ក្រាបចាប់ខ្លួនជនសង្ស័យបានហើយ កាលពីវេលាម៉ោងប្រមាណ ៨ព្រឹក ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ ស្ថិតក្នុងភូមិអកមួល ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង។

លោកបន្តរថា ជនសង្ស័យមានឈ្មោះ ឆម តាក់ អាយុ២៦ឆ្នាំ រស់នៅភូមិស្វាយពក ឃុំដូង ស្រុករមាសហែក ចំណែកជនរងគ្រោះមានឈ្មោះ តូច សាវាន អាយុ៤៤ឆ្នាំ មុខរបរកសិកររស់ក្នុងភូមិស្វាយពក ឃុំដូង ស្រុករមាសហែក។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួន យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុករមាសហែក ដើម្បីចាត់ការបន្តតាមច្បាប់។

សូមរំលឹកថា បុរសម្នាក់បានស្លាប់បន្ទាប់ពីបញ្ជូនបន្តទៅសង្គ្រោះព្យាបាលនៅរាជធានីភ្នំពេញ ដោយសារត្រូវជនសង្ស័យរស់នៅក្បែផ្ទះគ្នា មានជម្លោះជាមួយប្រពន្ធ ហើយត្រូវបានជនរងគ្រោះស្រែកថាថ្លង់ណាស់រកដេកពួនមិនបាន ទើបបង្កជាហឹង្សាចាក់ផ្អើលទាំងយប់តែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០៖៥នាទីយប់ ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិស្វាយពក ឃុំដូង ស្រុករមាសហែក៕

You might like