(ខេត្តកំពង់ឆ្នាំង)៖សមត្ថកិច្ចនគរបាលបានបង្ក្រាបទីតាំងជល់មាន់ភ្នាល់ដាក់លុយតាមអនឡាញមួយកន្លែងឃាត់ខ្លួនក្រុមអ្នកញៀនល្បែង១៧នាក់និងម៉ូតូ២១គ្រឿង។ការបង្ក្រាបទីតាំងល្បែងនេះបានធ្វើបានធ្វើឡើងនៅភូមិពន្លៃឃុំពន្លៃស្រុកបរិបូណ៌ខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២វិច្ឆិកា២០២០។
លោកវរសេនីយ៍ទោឈីវទ្រីអនុប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តកំពង់ឆ្នាំងបានឱ្យដឹងថាៈការឡោមព័ទ្ធបង្ក្រាបទីតាំងនេះបានឃាត់ខ្លួនក្រុមអ្នកញៀនល្បែងប្រជលមាន់តាមអនឡាញភ្នាល់ដាក់លុយ១៧នាក់និងម៉ូតូ២១គ្រឿង។ក្នុងនោះបានឃាត់ខ្លួនម្ចាស់ទីតាំងមានឈ្មោះ ជុំ.ថ ហៅ ឡុងអាយុ៣៨ឆ្នាំ។
លោកវរសេនីយ៍ទោឈីវទ្រីបានបន្តថាៈក្រោយការសាកសួររួចរាល់ជនសង្ស័យទាំង១៧នាក់រួមនិងវត្ថុតាងត្រូវបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី។លោកឧត្តមសេនីយ៍ទោខូវលីស្នងការនគរបាលខេត្តកំពង់ឆ្នាំងធ្លាប់បានប្រាប់អ្នកសារព័ត៌មានថាៈបើនៅមូលដ្ឋានណាកើតមាននូវល្បែងស៊ីសងគ្រប់ប្រភេទមូលដ្ឋាននោះមេប៉ុស្តិ៍.អធិការនឹងត្រូវប្រឈមដកហូតមុខតំណែង ៕សហការី