ខេត្ដព្រះសីហនុ៖ រថយន្តប្រេងឥន្ទនៈ PTT មួយគ្រឿង បុកអ្នកអង្គុយលើសួន ស្លាប់ម្នាក់ និងរបួសធ្ងន់២នាក់ ។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងជាង ៧ព្រឹក ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិអុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ លើមហាវិថីឆ្នេររាម ដែលបង្កឡើងដោយ រថយន្ត ០១គ្រឿងម៉ាក CHENLONG ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 3E-0275 ជាកម្មសិទ្ធរបស់ក្រុមហ៊ុនប្រេងឥន្ទនៈ PTT ដែលមានទិសដៅពីកើត ទៅ លិច (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ ) មកដល់ចំណុចខាងលើ រថយន្តបានបែកកង់ឆ្វេង រ៉េចង្កូតមកខាងឆ្វេងដៃ បុកអ្នកថ្មើរជើងអង្គុយនៅលើសួនពុះចែកទ្រូងផ្លូវចំនួន ០៣នាក់៖
១.ឈ្មោះ អ៊យ សារ៉ាត់ ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់ ។
២.ឈ្មោះ សាន់ សុផល ភេទស្រី អាយុ ៤០ឆ្នាំ រងរបួសធ្ងន់ ។
៣.ឈ្មោះ ស៊ីន ឆយ ភេទស្រី អាយុ ៣៧ឆ្នាំ ស្លាប់នៅនឹងកន្លែងកើតហេតុ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះពិនិត្យ និងប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ចំណែកអ្នកបើកបររថយន្តបង្ក បានទុករថយន្តចោល ហើយរត់គេចខ្លួនបាត់៕ដោយ៖សហការី