សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។

នៅព្រឹកថ្ងៃសុក្រ ៦រោច ខែកក្ដិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា​ ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលាជាតិស្ដីពីការពិគ្រោះយោបល់លើសេចក្ដីព្រាងឯកសារទស្សនទានសម្រាប់រៀបចំកម្មវិធីជាតិសម្រាប់ការភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ នៅទីស្ដីការក្រសួងមហាផ្ទៃ។

អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរភាគីពាក់ព័ន្ធរបស់រដ្ឋទាំងថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល ដែលបានផ្តល់ការគាំទ្រ និងចូលរួមអនុវត្តយ៉ាងសកម្មក្នុងដំណើរការកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងរយៈពេល២ទសវត្សរ៍កន្លងមកនេះ ដោយបានជំរុញឱ្យកំណែទម្រង់នេះមានការវិវឌ្ឍជាជំហានៗ ស្របតាមដំណាក់កាលនីមួយៗដែលបានកំណត់ក្នុងកម្មវិធី នយោបាយ និងយុទ្ធសាស្រ្តចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍ តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិរយៈពេល១០ឆ្នាំដំបូង២០១០-២០២០។

សម្ដេចក្រឡាហោមក៏បានគូសបញ្ជាក់លម្អិតជូនអង្គសិក្ខាសាលាជាតិ អំពីសមិទ្ធផលសំខាន់ៗ ដែលសម្រេចបានក្នុងរយៈកាលកន្លងមក រួមមាន ការរៀបចំក្របខ័ណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត, ការរៀបចំស្ថាប័ននៅថ្នាក់ក្រោមជាតិ, ការផ្ទេរមុខងារ និងការផ្តល់សេវារបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, វិមជ្ឈការហិរញ្ញវត្ថុ, ការៀបចំប្រព័ន្ធកសាងផែនការរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ, ការពង្រឹងគណនេយ្យភាពរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ ដោយលែកបញ្ហាប្រឈមជាគន្លឹះមួយចំនួនដែលត្រូវរួមគ្នាបន្តដោះស្រាយនោះរួមមាន បញ្ហាប្រឈមពាក់ព័ន្ធនឹងការរៀបចំស្ថាប័នរដ្ឋបាលថ្នាក់ក្រោមជាតិ, បញ្ហាប្រឈមពាក់ព័ន្ធនឹងការផ្ទេរមុខងារ, បញ្ហាពាក់ព័ន្ធនឹងការធ្វើគណនេយ្យភាពចំពោះប្រជាពលរដ្ឋ៖ , បញ្ហាពាក់ព័ន្ធនឹងភាពជាដៃគូជាមួយសង្គមស៊ីវិល និងផ្នែកឯកជន, បញ្ហាពាក់ព័ន្ធប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា៖

សម្ដេចបានសង្កត់ធ្ងន់ថាដើម្បីធានាសម្រេចបានចក្ខុវិស័យរាជរដ្ឋាភិបាលសម្រាប់រយៈពេល១០ឆ្នាំខាងមុខចាំបាច់ត្រូវបន្តធ្វើកំណែទម្រង់រចនាសម្ព័ន្ធរដ្ឋបាលសាធារណៈឱ្យកាន់តែស៊ីជម្រៅ និងមានប្រសិទ្ធភាព ដែលការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល សាធារណៈ គឺជាកត្តាដ៏មានសារៈសំខាន់ ពោលគឺ កម្មវិធីជាតិដំណាក់កាលទី២នឹងត្រូវកំណត់ឱ្យបានច្បាស់លាស់នូវការទទួលខុសត្រូវ រវាងក្រសួងស្ថាប័ននៅថ្នាក់ជាតិ ។ដោយ៖សហការី

You might like