ឧត្តមសេនីយ៍ទោ ស សំបូរធន អញ្ជើញត្រួតពិនិត្យកម្លាំងចូលរួមឈរផែន និងត្រួតពិនិត្យការងារសន្តិសុខ

នៅព្រឹកថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ស សំបូរធន នាយសេនាធិការកងរាជអាវុធហត្ថលើផ្ទៃប្រទេស តំណាងលោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញចុះត្រួតពិនិត្យកម្លាំងដែលត្រូវចូលរួមឈរផែនអបអរសាទរពិធីបុណ្យខួបអនុស្សាវរីយ៍លើកទី៦៧នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងកំណើតកងយោធពលខេមរភូមិន្ទឆ្នាំ២០២០។ លោកនាយសេនាធិការ ក៏បានដឹកនាំការប្រជុំត្រួតពិនិត្យកិច្ចការងារសន្តិសុខ ត្រៀមទទួលសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងត្រូវអញ្ជើញទៅត្រួតពិនិត្យ និងផ្ដល់មតិដឹកនាំក្នុងការកសាងហេដ្នារចនាសម្ពន្ធ័ និងទីលានបាញ់គ្រាប់ពិតបម្រើអោយការត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតបាញ់កាំភ្លើងដៃអាស៊ានឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ(ភ្នំជំរាយ) នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខនេះ។

You might like