(ចុងប៉ម)បានប្រែក្លាយជាកន្លែងអភិវឌ្ឍដ៏មានសក្ដានុពលសម្រាប់ខេត្តព្រៃវែង!

ព្រៃវែង៖ លោកអ្នកពិតជាបានដឹងនិងស្គាល់ហើយ«តំបន់ចុងប៉មមាត់ទន្លេនៅមុខសាលាខេត្តព្រៃវែង»ស្ថិតនៅភូមិលេខ៥ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង ។

ដែលជាកន្លែងកម្សាន្តពោលគឺ ខែវស្សា គេឃើញផ្ទៃទឹកទន្លេឡើងល្វឹងល្វើយ លុះដល់ខែប្រាំងឃើញលាតសន្ធឹង ទៅដោយពណ៌ខៀវស្រង៉ាត់ ជាទីតាំងសម្រាប់កសិករបង្កបង្កើនផលស្រូវ ក៍ដូចជានេសាទ ។

ក្នុងនោះក៍មានចំណុចមិនល្អខ្លះដែរ ព្រោះពលរដ្ឋក៍ដូចជាអាជីវករ តែងតែយកសំរាមទៅបោះចោល នៅតាមមាត់ច្រាំងទន្លេបង្កជាបរិស្ថានមិនល្អ។

ឥឡូវអស់បារម្ភហើយព្រោះក្រុមហ៊ុនសំណង់ផ្ទះល្វែង«ឈ្នះឈ្នះ»កំពុងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដូចជា៖ សណ្ឋាគារ.សួនកម្សាន្ត.ផ្សារព្រៃវែងថ្មី.សួនកុមារ.សួនកម្សាន្ត.ផ្ទះល្វែង.ភោជនីយដ្ឋាន.ហាងកាហ្វ.ផ្លូវថ្នល់.ជាដើមល។ល។

ដែលការវិនិយោគសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនេះ បន្ទាប់ពីខាងក្រុមហ៊ុនទទួលសិទ្ធវិនិយោគ លើផ្ទៃដីចំនួន១៥ហិកតា។
ពីសាលាខេត្តព្រៃវែង និងបានទិញដីពង្រីកបន្ថែមទៀត ដែលមានទំហំសរុបជាង២០ហិកតា ចំណាយដើមទុនជិត២០លានដុល្លារ។

តំណាងក្រុមហ៊ុនបានថ្លែងនៅថ្ងៃទី០៨.១១.២០២០ថា៖ ដោយក្រុមហ៊ុន មើលឃើញថា៖ នៅក្នុងខេត្តព្រៃវែង នៅមានដីទំនេរជាច្រើន ។
ដែលមានអំណោយផល ល្អសម្រាប់ការអភិវឌ្ឍផ្នែកអចលនទ្រព្យ ។
ដោយសារប្រជាពលរដ្ឋនៅទីនេះ កំពុងមានជីវភាពធូរធារ និងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ តម្រូវការខ្ពស់។

ដូចនេះក្រុមហ៊ុនបានពង្រីកនិងអភិវឌ្ឍរបៀបរស់នៅបែបស៊ីវីល័យ និងផាសុខភាពបង្កើន ការងារជូនពលរដ្ឋតាមស្ថានភាពជាក់ស្ដែង។

ពោលគឺក្រុមហ៊ុនសំណង់«ឈ្នះ ឈ្នះ» មានបំណងមកអភិវឌ្ឍ កែប្រែដីទាំងទីនេះ ឱ្យមានការអភិវឌ្ឍរីកចម្រើន ។
មានសោភ័ណភាព ផាសុខភាព និងកន្លែងលម្ហែ ឲ្យសាកសម ទៅនឹងតម្រូវការពលរដ្ឋ ។
តាមរយៈការរៀបចំហេដ្ឋារចនាសម្ព័ន្ធល្អស្អាត ដូចជា៖{ការសាងសង់ផ្សារ សណ្ឋាគារ ផ្ទះល្វែង លំនៅឋានបែបប្រណីត ភោជនីយដ្ឋាន ហាងកាហ្វេ សួនកម្សាន្ត និងផ្លូវភ្លោះ ផ្លូវថ្នល់ ជាដើម}។

ក្រៅពីការទទួលបានប្រាក់ចំណេញខ្លះ គឺក្រុមហ៊ុនមានបំណងចូលរួមជួយអភិវឌ្ឍន៍ ។
ជួយលើកស្ទួយមុខមាត់ខេត្តព្រៃវែង និងជួយបង្កើនជីវភាព និងការរស់នៅរបស់ពលរដ្ឋ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ស្របពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍ និងសន្តិភាព។

ក្រុមហ៊ុនបញ្ជាក់ថា៖ បច្ចុប្បន្នខ្លួនចាក់ដីបាន៨០% ការធ្វើផ្សារបាន២០% ដែលអាចឱ្យអាជីវករចូលលក់ដូរ នៅឆ្នាំ២០២១នេះ រីឯស្តង់ក៍ធ្វើបាន៨០%ដែរ។

លោក ជា សុមេធី អភិបាលខេត្តព្រៃវែងបានថ្លែងថា៖ គិតមកដល់ពេលនេះ ពលរដ្ឋនៅក្នុងក្រុងព្រៃវែង មានចំនួនរហូតជាង៣០.០០០នាក់ហើយ ។
ខណៈតម្រូវការកាន់តែខ្ពស់ ហើយផ្សារក្រុងព្រៃវែងចាស់វាចង្អៀត។
ទើបក្រុមហ៊ុន«ឈ្នះឈ្នះ» បានធ្វើការអភិវឌ្ឍនៅមុខចុងប៉មមាត់ទន្លេ ដោយមានសួនកម្សាន្ត កន្លែងហាត់ប្រាណ បរិភោគ កន្លែងលក់ដូរ ដើម្បីបង្កើនការងារដល់ពលរដ្ឋនិងអាជីវករ ជាជាងធ្វើការចំណាកស្រុក ។
ក្នុងនោះលោកអភិបាលខេត្ត បានចាត់ទុកថា៖ អភិវឌ្ឍរបស់ក្រុមហ៊ុនសំណង់«ឈ្នះ ឈ្នះ»នៅពេលនេះ គឺជាការរួមចំណែកក្នុងលើកស្ទួយមុខមាត់ខេត្តព្រៃវែងផងដែរ៕ដោយ៖សហការី

You might like