ក្បាច់ថ្មីរបស់ក្រុមហ៊ុនមួយលើទឹកដីខេត្តព្រះវិហារ សកម្មភាព រថយន្តប៉ាកុងកំពុង ដឹកជញ្ជូនផលអនុផលព្រៃឈើយ៉ាងមមាញឹកសមត្តកិច្ចពាក់ព័ន្ធបិតភ្នែកធ្វេីមិនដឹង​ ប្រហែលបានលាភដែរទេដឹង….!

រថយន្តប៉ាកុង១០គ្រឿងបានកំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើសារជាថ្នី នៅក្នុងព្រៃតំបន់ព្រៃបាក់កន ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ។

រូបភាពដែលស្រង់បាន កាលពីរសៀលថ្ងៃទី១២ និងព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ ដោយក្រុមសារព័ត៌មាន
ដែលបានបោះរំលែកចែកចាយ ដោយ
សសេរថាបានប្រទះឃើញជាក់ស្តែង នូវ ត្រាក់ទ័រចំនួន២ គ្រឿងកំពុងតែអូនឈើ និងរថយន្តប៉ាកុងចំនួន ២ គ្រឿងទៀត កំពុងតែខាឈើឡើងលើរថយន្ត និងដឹកឈើចូលឃ្លាំង ។

បើតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា ក្រុមឈ្មួញអ្នកមានអំណាច កំពុងសំរុកកាប់ឈើដឹកជញ្ជូន យ៉ាងគគ្រឹកគគ្រេងឮលាន់សម្លេងរណារយន្ត និងម៉ាស៊ីនអារឈើទ្រហឹងពេញព្រៃ ដែលពួកគេទាំងនោះបានប្រើប្រាស់រថយន្តប៉ាកុងដឹកឈើមកទម្លាក់នៅចំណុចក្នុងព្រៃតំបន់ព្រៃបាក់កន ជាប់នឹងព្រៃឡង់ឋិតនៅក្នុងឃុំរៀបរយ ស្រុករវៀង ខេត្តព្រះវិហារ ហើយក៏ជាប់នឹងព្រំប្រទល់ខេត្តកំពង់ធំផងដែរ ។

ប្រជាពលរដ្ឋនិយាយថាបេីពួកគាត់កាប់ឈើបន្តិចបន្តួចសម្រាប់សង់ជាផ្ទះសម្បែង តែត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការបង្ក្រាប និងគំរាមកំហែងជាប់គុកច្រវ៉ាក់ ប៉ុន្តែសម្រាប់ឈ្មួញអ្នកមានអំណាចវិញពួកគេអាច កាប់បំផ្លាញព្រៃឈើប្រើប្រាស់សុទ្ធតែគ្រឿងចក្រ បានទៅដោយរលូន ។

សូមបញ្ជាក់ថាក្រោយយុទ្ធនាការដ៏ក្តៅនៃ
ការបង្ក្រាបបទល្មើសធនធានធម្មជាតិ ជាទ្រង់ទ្រាយធំ នៅទូទាំងប្រទេស នៅតាមបណ្ដាខេត្តនានានៃប្រទេសកម្ពុជា ដោយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអាវុធហត្ថតាមបណ្ដាខេត្តសាមី កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ គឺ បង្ក្រាប និង ធ្វើការដុតកំទេចរថយន្តប៉ាកុងបាន រាប់សិបគ្រឿង ។ តែភ្លេចត្រចៀក ពួកគេក៏បានធ្វេីសកម្មភាពឡើងវិញ ដូចនៅខាងលើស្រាប់ ដោយមិនដឹងថា ពួកគេកាប់ព្រៃឈើនេះ មានរយៈពេលប៉ុន្មានខែ មកហើយនោះទេ ?

គួររំលឹកថា កាលកន្លងមក រឿងរ៉ាវកាប់បំផ្លាញព្រៃឈើ យ៉ាងគគ្រឹកគគ្រេងបានទៅដោយរលូនជ្រកក្រោមឡេះមានច្បាប់ ហើយពួកគេក៏យកច្បាប់នេះ មកធ្វើហួសព្រំដែន ដែលជាក្បាច់មួយ រួមគំនិតគ្នាមជាមួយមន្រ្តីពាក់ព័ន្ធ ធ្វើការបន្លំភ្នែកមហាជន និងថ្នាក់លើដ៏មានប្រសិទ្ធិភាព ។

ប្រជាពលរដ្ឋក្នុងសហគមន៍ការពារព្រៃឡង់និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានដែលតែងតែរងការគាបសង្កត់ពីមន្ត្រីពាក់ព័ន្ធគ្រាន់តែគាត់កាប់ឈើបន្តិចបន្តួចយកធ្វើផ្ទះខ្ទមតូចក៏ត្រូវបានមន្ត្រីពាក់ព័ន្ធចាប់ឃាត់បញ្ជូនទៅតុលាការក៏សូមឲ្យអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាអនុវត្តច្បាប់ឲ្យបានតឹងរឹងដូចពួកគាត់ផងជាពិសេសឯកឧត្តមសាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមនាយឧត្តមសេនីយ៍ឯកសៅ សុខាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសមេត្តាមានវិធានការមកលើក្រុមបំផ្លាញព្រៃឈើធម្មជាតិខាងលើនេះផងទាន៕

You might like