ចាប់ខ្លួន​អតីត​ពិធីករ ភោ សុ​​ផានិត តាម​ដីកា​តុលាការ​ ករណីចាយសែកស្អុយ (សែកគ្មានសាច់បា្រក់),!

ភ្នំពេញ៖ លោក ភោ សុ​ផានិត ពិធីករ​ទូ​រស​ទស្សន៍​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពីវេលាម៉ោង​៧​យប់​​ថ្ងៃ ទី ១៦ ខែ វិច្ឆិកា​ឆ្នាំ២០២០ ដោយ​ជាប់​សង្ស័យ​ចេញ​មូល​ប្ប​ទា​នប​ត្រ​(​សែក​ស្អុយ​)​ខ្យល់​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​កម្លាំង ជំនាញ របស់ ការិយាល័យ បាន ស្រាវជ្រាវ ឃាត់ខ្លួន ជនសង្ស័យ ម្នាក់ នៅ ចំណុច ហាង កាហ្វេ អាម៉ាហ្សូន មួយកន្លែងស្ថិតផ្លូវព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ពីបទ មិន បំពេញ កាតព្វកិច្ច ចំពោះ ឧបករណ៍ ដែល អាចជួញដូរ បានប្រព្រឹត្ត នៅរាជធានី ភ្នំពេញ កាលពី ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២០ តាមដីកា បង្គាប់ឲ្យនាំខ្លួន លេខ ១៣០០” ឃ ១”​ដ . ច . ន ចុះ ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២០ ចេញ ដោយ លោក វ៉ាន់ សែន វិសុទ្ធ ចៅក្រម ស៊ើបសួរ សាលាដំបូង រាជធានី ភ្នំពេញ បញ្ជូនមក ការិយាល័យ ចាត់ការ តាម នីតិវិធី មាន ៖១. ឈ្មោះ ភោ សុ ផានិត ភេទ​ប្រុស អាយុ​៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ​ពាណិជ្ជករ​។ ទីលំនៅ​បច្ចុប្បន្ន ផ្ទះ​គ្មាន លេខ ផ្លូវ បេតុង ភូមិ ត្រពាំង ថ្លឹង សង្កាត់ ចោមចៅ ២ ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ការិយាល័យ​កសាង សំណុំរឿង បញ្ជូនទៅ សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​៕ដោយ៖សហការី

You might like