(មណ្ឌលគិរី)៖ ព្រោះតែការរុះរើស្នាក់ការរបស់នគរបាលខេត្តមណ្ឌលគិរីចោល ដោយពុំបានជូនដំណឹងមុន.ពីសំណាក់លោក យូ ចន្ធី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក។
បានបង្កជាទំនាស់ខ្លាំងខ្លារវាងសមត្ថកិច្ចនគរបាលខេត្តនិងក្រុមប្រឹក្សាស្រុកកោះញែក ។
រហូតប៉ូលិសទូទាំងខេត្តមណ្ឌលគិរី បានថ្កោលទោសយ៉ាងម៉ើងម៉ាត់បំផុត.ចំពោះទង្វើបំផ្លាញទ្រព្យសម្បត្តិសាធារណ:។
របស់បុគ្គល យូ ចន្ទី និងបក្ខពួកថែមទាំងរៀបចំពាក្យបណ្ដឹងប្ដឹងទៅអយ្យការអមសាលាដំបូងខេត្តមណ្ឌគិរី ពីបទ៖ធ្វើឱ្យខូចខាតដោយចេនា ដើម្បីចាត់ការតាមច្បាប់ទៀតផង។
សូមបញ្ជាក់ថា៖ ស្នាក់ការប៉ូលិសដែលត្រូវ
លោក យូ ចន្ធី រុះរើនោះ គឺសង់អំពីឈើប្រក់ស័ង្កសី ។
ដែលចំណាយទឹកប្រាក់ប្រមាណជិត២.០០០$ ស្ថិតនៅចំណុចត្រពាំងត្រាច.ត្រង់ផ្លូវបំបែកចូលទៅឃុំណងឃីឡឹក ចម្ងាយប្រមាណ៨គីឡូម៉ែត្រ ពីទីរួមស្រុកកោះញែក។
លោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី បានឱ្យដឹងថា៖ ស្នាក់ការនោះគឺសម្រាប់កម្លាំងនគរបាលស្នាក់នៅ ដើម្បីបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
ហើយរោងស្នាក់ការនេះ ត្រូវបានលោក យូ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក និងបក្ខពួករុះរើចោល អស់កាលពីប៉ុន្មានថ្ងៃមុននេះ។
អ្នកនាំពាក្យដដែលបន្តថា៖ ស្នាក់ការនេះសាងសង់ឡើងក្នុងខែកុម្ភៈ ឆ្នាំ២០២០ដែលមានទំហំ៤.៦ម៉ែត្រ គុណ៥.៥ម៉ែត្រដោយមានការឯកភាព ពីប្រធានគណៈបញ្ជាការខេត្តត្រឹមត្រូវ។
ដោយធ្វើអំពីឈើប្រក់សង្ក័សី ចំណាយទឹកប្រាក់អស់៥.១០០.០០០រៀល និង៥០០ដុល្លារ។
ក្នុងគោលបំណងសម្រាប់កងកម្លាំងស្នាក់នៅ ពេលត្រូវការចេញពួនស្ទាក់បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ និងសម្រាប់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ឈប់សម្រាករយ:ពេលខ្លីផងដែរ ។
«ពោលគឺ.មិនសមណាប្រធានក្រមប្រឹក្សាស្រុកកោះញែក មករុះរើបំផ្លាញចោលទាំងបំពានឡើយ»។
ជាមួយគ្នានោះ ថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ទាំងអស់ ។
សូមធ្វើការថ្កោលទោសយ៉ាងម៉ើងម៉ាត់បំផុតចំពោះទង្វើបំផ្លាញទ្រព្យសម្បត្តិសាធារណ:របស់បុគ្គល យូ ចន្ទី និងបក្ខពួកនិងចោទប្តឹងទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់។
សូមរម្លឹកផងដែរថា៖ ករណីរូសរើស្នាក់ការ ពីសំណាក់លោក យូ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែកនោះ បានធ្វើឡើង កាលពីថ្ងៃទី២២ខែវិច្ឆិកា ឆ្នាំ២០២០។
ករណីនេះអង្គភាពយេីង មិនអាចសុំការបកស្រាយពីលោកលោក យូ ចន្ទី បានទេនៅព្រឹកទី២៣នេះ ហើយអង្គភាពយើងខ្ញុំរងចាំការបកស្រាយរៀងរាល់ម៉ោងធ្វើការ។
ទោះជាយ៉ាងណាក៍ដោយ.ក្រមព្រហ្មទណ្ឌមាត្រា៤១០ ស្ដីអំពីបទធ្វើឲ្យខូចខាតដោយចេតនា!
បានចែងថា៖ អំពើប្រព្រឹត្តដោយចេតនា ដោយបំផ្លិចបំផ្លាញ ។
ធ្វើឲ្យទ្រុតទ្រោម ឬធ្វើឲ្យខូចខាតទ្រព្យសម្បត្តិរបស់អ្នកដទៃនោះ ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយខែ) ទៅ ២(ពីរ ឆ្នាំ) និងពិន័យជាប្រាក់ ១.០០០.០០០ (មួយលាន) រៀល ទៅ ៤.០០០.០០០ (បួនលាន) រៀល លើកលែងតែការខូចខាតមាន លក្ខណៈស្រាល។
មាត្រា ៤១១.ស្ថានទម្ងន់ទោស
បទល្មើសដែលមានចែងក្នុងមាត្រា ៤១០ (បទធ្វើឲ្យខូចខាតដោយចេតនា) ។
នៃក្រមនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ) ឆ្នាំ ទៅ ៥(ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០(បួនលាន) រៀល ទៅ ១០.០០០.០០០(ដប់លាន) រៀល នៅក្នុងករណីដូចតទៅ៖
១-កាលបើបទល្មើសនេះ បានប្រព្រឹត្តច្រើនរូបធ្វើសកម្មភាពក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត ឬជាអ្នកសមគំនិត។
២-កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងកន្លែងជាលំនៅឋាន។
៣-កាលបើបទល្មើសនេះ បានប្រព្រឹត្តនៅក្នុងទីកន្លែងសម្រាប់តម្កល់មូលនិធិ តម្លៃ ទំនិញ ឬសម្ភារៈ។
៤-កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឲ្យខូចខាតប្រយោជន៍ដល់សំណង់គ្រឹះស្ថានសាធារណៈ ឬផ្លូវសាធារណៈ។
៥-កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឲ្យខូចខាតប្រយោជន៍ដល់ដំណាំ ឬកសិផល។
៦-កាលបើបទល្មើសនេះ បានប្រព្រឹត្តនាំឲ្យខូចខាតបង្គោលព្រំដែនអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា។
(អញ្ចឹងបើតំណាងអយ្យការ រកឃើញថា៖លោក យូ ចន្ទី និងបក្ខពួកបានប្រព្រឹត្តដូចខាងលើមែននោះ គឺលោក យូ ចន្ធី ប្រឈមនិងជាប់ចោទពីបទ៖ធ្វើឱ្យខូចខាតដោយចេនាមិនខានឡើយ៕ដោយ៖សហការី