សម្តេចតេជោ៖សូមពលរដ្ឋកុំភ័យស្លន់ស្លោឬឆោឡោរហូតបាត់បង់ម្ចាស់ការលើខ្លួនឯង

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាកុំភ័យស្លន់ស្លោ ឬ ឆោឡោរ ហូតបាត់បង់ម្ចាស់ការគ្រប់គ្រង ចំពោះបញ្ហាជំងឺកូវីដ-១៩ ។

{នេះបើយោងតាមប្រសាសន៍របស់ សម្តេច តាមរយៈហ្វេសប៊ុកផេក នាល្ងាចថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០នេះ}។

សម្តេចតេជោ មានប្រសាសន៍ថា៖ ការឆ្លងរាលដាលក្នុងគ្រួសារតែមួយនេះដែលបន្តចេញមកខាងក្រៅ គឺ យើងអាចកំណត់បានថាជា «ការឆ្លងក្នុងសហគមជាលើកដំបូងនៅកម្ពុជា» ។
ករណីឆ្លងថ្មីនេះ អាចមានការពាក់ព័ន្ធពីក្រុងភ្នំពេញ ខេត្តសៀមរាប បន្ទាយមានជ័យ និង មណ្ឌលគិរី ។ នៅពេលនេះ ក្រសួងសុខាភិបាល និង អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការងារយ៉ាងសកម្មដើម្បីធានាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋយើង ។

សម្តេចសូមអោយពលរដ្ឋ ត្រូវបង្កើនការយកចិត្តទុកដាក់ការការពារសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារតាមរយៈការពាក់ម៉ាស់ និង ដុសលាងសម្អាតដៃជាមួយសាប៊ូ ចឹល ឬ ទឹកអាល់កុល និង អនាម័យអោយបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
ក្នុងករណីមានការសង្ស័យណាមួយត្រូវរាយការណ៍ជូនគ្រូពេទ្យឱ្យបានឆាប់បំផុត ។
ជាមួយគ្នានេះសម្តេច មានប្រសាសន៍ទៀតថា៖ ចំពោះអ្នកដែលត្រូវធ្វើតេស្តកូវីដ-១៩ និង ធ្វើចត្តាឡីស័ក គឺ ត្រូវធ្វើឱ្យបានត្រឹមត្រូវនឹងហ្មត់ចត់បំផុត ។
ចៀសវាងការឆ្លងរាលដាលសាយភាយជំងឺកូវីដ-១៩ ទៅកាន់ទីកន្លែងផ្សេងទៀត ។

សម្តេចសង្ឃឹមថា៖ បងប្អូនប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ខ្ពស់ថែរក្សាសុខភាពមិនធ្វេសប្រហែស ។
ដោយធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលបានគ្រប់ៗគ្នា ជាពិសេស នៅក្នុងស្ថានភាពដ៏លំបាកនេះ ៕

You might like