ខេត្តកណ្តាល៖កាស៊ីណូពីនៅស្រុកកោះធំបានផ្គេីននិងសេចក្ដីណែនាំរបស់ប្រមុខរាជរដ្ឋាភិបាលនិងនិងសេចក្ដីប្រកាសរបស់លោកគង់សោភ័ណ្ឌអភិបាលខេត្តកណ្ដាលកាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២០ កន្លងថ្មីនេះផងដែរ។
តាមប្រភពច្បាស់ការណ៍របស់ប្រជាពលរដ្ឋដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថាបច្ចុប្បន្ននេះមានកាសុីណូពីរកន្លែងកំពុងតែបើកលេងជារៀងរាល់ថ្ងៃហើយអ្នកដែលទៅលេងមាន់ជល់និងល្បែងផ្សេងៗទៀតនោះសុទ្ធតែជនជាតិខ្មែរទាំងអស់គ្មានជនជាតិវៀតណាមមកលេងនោះទេព្រោះគេខ្លាចឆ្លងកូវិដ១៩។
ទីតាំងនោះស្ថិតនៅភូមិសំពៅពូន ឃុំសំពៅពូនស្រុកកោះធំខេត្តកណ្តាល ការបើកឲ្យអ្នកញៀនល្បែងខ្មែរចូលលេងយ៉ាងសេរីបែបនេះម្ចាស់កាសុីណូទាំងពីរគឺបានប្រឆាំងទៅនិងសេចក្ដីប្រកាសណែនាំរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ទីតាំងកាស៊ីណូដែលមានភ្ញៀវខ្មែរចូលលេងនោះទី១គឺកាសុីឈ្មោះហ្គ្រេនដ្រាហ្គនរីសតនិងទី២កាសុីណូឈ្មោះកាឡាក់សុី(ជ្រៃធំ)ដែលមានម្ចាស់មេការជនជាតិវៀតណាមឈ្មោះអាយៀក នឹងអាបិន ហើយកាសុីណូទាំងពីរនេះយើងទទួលស្គាល់ថាមានច្បាប់ត្រឹមត្រូវក៏ប៉ុន្តែក្នុងច្បាប់អនុញ្ញាត្តិនោះពុំអនុញ្ញាត្តិឲ្យភ្ញៀវជនជាតិខ្មែរចូលលេងនោះទេ។
ហើយព័ត៌មាននេះគឺជាសារមួយជំរាបជូនទៅលោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលនិងលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាលគួរចុះពិនិត្យនិងចុះស្រាវជ្រាវដល់ទីតាំងជាក់ស្តែងផងថាតើកាស៊ីណូទាំងពីរពិតជាមានពលរដ្ឋខ្មែរចូលលេងពិតប្រាដកមែនឬក៏មិនមែន។ប្រជាពលរដ្ឋស្នើសុំដល់លោកគង់សោភ័ណ្ឌអភិបាលខេត្តកណ្ដាលនិងលោកឈឿនសុចិត្តស្នងការនគរបាលខេត្តកណ្ដាលសូមមេត្តាចាត់វិធានការឲ្យបានជាបន្ទាន់ព្រោះថ្មីៗនេះជំងឺកូវីដ19 កាន់តែរីកខ្លាំងឡើងហ្នឹងកំពុងតែធ្វើឲ្យប្រមុខថ្នាក់ដឹកនាំព្រួយបារម្ភយ៉ាងខ្លាំងផងដែរ៕