សមត្ថកិច្ចខេត្តបាត់ដំបងបង្ក្រាបឃាត់ស្ត្រីជនជាតិថៃម្នាក់និងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនចំនួន ៣០ដុំធំ.

បាត់ដំបង៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្ត បាត់ ដបង បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែន ការងារគ្រឿងញៀន ដឹកនាំកម្លាំង ការិយាល័យជំនាញចូលរួម សហការណ៍ជា មួយកម្លាំងជំនាញ (ក៥)របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកនាយករង សានសុទ្ធី.នាយករង គឹម តូ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋានគរបាលខេត្តបាត់ដំបងនិងដោយមានការសម្រប

សម្រួលពីឯកឧត្ដម គឺ ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារអមសាលាដំបូងខេត្តបាត់ដំបងបានបើកការស៊ើបអង្កេត ស្រាវជ្រាវបង្ក្រាបករ ណីគ្រឿង ញៀនមួយករណីនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០វេលាម៉ោង១និង១៥នាទីយប់ នៅចំណុច ច្រកអន្តរជាតិដូង ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀងខេត្តបាត់ដំបង ។

លទ្ធផល: ក–ឃាត់ខ្លួន: ជនសង្ស័យម្នាក់ឈ្មោះ ផាន់ផុំ រតនា (PHANPHOM RATTANA) ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិ ថៃមានទី លំ នៅ ឃុំណងប៊ុន ស្រុកបរ៉ៃ ខេត្តត្រាត ប្រទេ ស ថៃ។ កាន់លិខិត ឆ្លងដែនលេខAB ៤២៧៤៣៧៣ ខ– ចាប់យកវត្ថុតាង :–សារធាតុញៀន ប្រភេទម៉េតំហ្វេតាមីនICE ៣០កញ្ចប់ធំទម្ងន់ប្រមាណ៣០គីឡូក្រាម។

ជនសង័្សយខាងលេីកំពុងធ្វេីការស្រាវជ្រាវបន្ត និងរៀបចំបញ្ជូនទៅតុលាការដេីម្បូីផ្តន្ទាទោសតាមច្បាប់ ។ដោយ៖ដោយសហការី

You might like