ទ្រាំលែងបានហេីយ​ ប្រធានODស្រុកព្រះស្ដេច.ត្រូវមន្ត្រីក្រោមឱវាទប្ដឹងរឿងកិបកេងលុយពុករលួយស៊ីដាច់លុយកូនចៅនិងដឹកនាំប្រកាន់បក្ខពួកនិយម!

(ព្រៃវែង)៖ ដោយសារតែទ្រាំលែងបានរឿងលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្ដេច ខេត្តព្រៃវែង។

ត្រូវមន្ត្រីក្រោមឱវាទចំនួន១៦នាក់ នៅមន្ទីរពេទ្យបង្អែក ស្រុកព្រះស្ដេច នាំគ្នាផ្ដិតមេដៃប្ដឹងជាចំហរ(បើកមុខ) ទៅសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ដើម្បីឱ្យចាត់វិធានការ ចំពោះលោក យូ ស៊ីឡិ ដែលបានដឹកនាំ ប្រកាន់បក្ខពួកគ្រួសារនិយម ប្រព្រឹត្តអំពើពុករលួយ គាបយកលុយពីអ្នកជំងឺ និងស៊ីដាច់លុយ របបការងារកូនចៅជាដើម។ល។

ក្នុងលិខគោរពជូនសម្ដេចក្រឡាហោម៖ដែលធ្វើឡើង កាលពីថ្ងៃទី១៥.១២.២០២០។
ដោយមានភ្ជាប់ស្នាមមេដៃមន្ត្រីពេទ្យបង្អែកស្រុកព្រះស្ដេច ចំនួន១៦នាក់ ដែល«ដើមរាំង»ទើបទទួលបាននៅថ្ងៃទី១៧.១២.២០២០ បានឱ្យដឹងថា៖ក្រុមគ្រូពេទ្យបានស្នើសុំឱ្យសម្ដេចក្រហោម ស ខេង ជួយពិនិត្យនិងចាត់វិធានការចំពោះលោក យូ ស៊ីឡិ ជាប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្ដេច ។

ដែលបានបដឹកនាំង្កើតបក្ខពួកនិយម.ក្នុងមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច.រួមមាន៖
ទី១៖ លោក យូ ស៊ីឡិ ប្រធានODស្រុកព្រះស្ដេច។
២៖ លោក យូ ស៊ីណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេចត្រូវជា(បងបង្កើតរបស់លោក យូ ស៊ីឡិ)។
៣៖ លោក ហាស់ ចំរើន អនុប្រធានប្រធានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៤៖ លោក ឌៀប សាវរ័ត្ន គណនេយ្យមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៥៖ លោក ជួប សេងវន្នី ទទួលបន្ទុកផ្នែកព័ត៌មានមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។
៦៖ អៀង ចន្ទរិទ្ធិ ប្រធានរដ្ឋបាលមន្ទីរពេទ្យបង្អែកស្រុកព្រះស្ដេច។

លិខិតនោះបានបញ្ជាក់ទៀតថា៖ អ្នកទាំង៦នាក់ខាងលើ បានឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងកេងប្រវ័ញ្ចលុយក្នុងមន្ទីរពេទ្យ។
រួមមានលុយ.ប.ស.ស.ដែលទូទាត់ថ្លៃសេវាព្យាបាល.មន្ត្រីរាជការ.កម្មករ.កម្មការិនី.និយោជិក.កងកម្លាំងប្រដាប់អាវុធ។
ជាសមាជិកបេឡាជាតិ.របបសន្តិសុខសង្គម.មិនដែលចែកអោយបុគ្គលិកទេ។

ខណៈពួកខ្លួនខិតខំថែទាំព្យាបាល និងផ្ដល់សេវាកម្មដល់អ្នកជំងឺ ក៍ដូចជាអ្នកមកទទួលសេវា ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ន។

មិនតែប៉ុណ្ណោះសូម្បីតែលុយក្បាលកូន ដែលសម្ដេច កិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភដល់ពេទ្យឆ្មប ក្នុង១ករណី៤០.០០០រៀល តែជាក់ស្ដែងទទួលបានតែ១៦.០០០រៀលតែប៉ុណ្ណោះ។

រីឯប្រាក់ចំណូលដែលបានពីការព្យាបាលជំងឺ ក្នុងមន្ទីរពេទ្យ ០១%សម្រាប់បង់ជូនរដ្ឋ ។
៣៩% សម្រាប់ផ្គត់ផ្គង់ក្នុងមន្ទីរពេទ្យ និង៦០% សម្រាប់បែងចែកដល់បុគ្គលិក។
ប៉ុន្តែជាក់ស្ដែងពួកគេពុំបានបែងចែងឱ្យបុគ្គលិកគ្រប់តាមលក្ខ័ណ្ឌ៦០%នោះទេ។

លើសជាងនេះទៅទៀត លុយវាយតម្លៃប្រចាំត្រីមាស១០០% ដែលមន្ទីរពេទ្យទទួលបាន ។
គឺត្រូវបែងចែងឱ្យបុគ្គលិក៨០% និង២០%សម្រាប់ដំណើរការផ្គត់ផ្គង់មន្ទីរពេទ្យ។

លុះជាក់ស្ដែង៖ ពួកគេមិនដែលបែងចែកតាមការកំណត់របស់ក្រសួងសុខាភិបាលឡើយ។
ខណៈពួកគេរៀបគម្រោងធ្វើតារាង២ផ្សេងគ្នា ១ច្បាប់សម្រាប់ទុកឱ្យមន្ទីរសុខាភិបាលត្រួតពិនិត្យ ។
រីឯ១ច្បាប់ទៀត ទុកបែងចែកដល់បុគ្គលិក ដែលតារាងទាំង២ច្បាប់នេះ មានតួរលេខខុសគ្នា ។

ចំពោះលុយរបស់មន្ទីរពេទ្យ(៦២០២៨).២៥០លានរៀល ក្នុង១ឆ្នាំៗ ដែលក្រសួងផ្ដល់ឱ្យ។
គឺក្រុមលោក យូ ស៊ីឡិ បានធ្វើវិក្កយបត្រក្លែងក្លាយ ដើម្បីកិបកេងលុយទាំងនោះទុកចែកបក្ខពួកខ្លួន។
ដោយមិនយកមកទិញសម្ភារៈប្រើប្រាស់ក្នុងមន្ទីរពេទ្យឡើយ។

លើសជាងនេះទៅទៀតលោក យូ ស៊ីឡិ បានជ្រើសរើសមន្ត្រីជាប់កិច្ចសន្យា(មន្ត្រីខ្មោច)ចំនួន៤នាក់ ដែលមានតែឈ្មោះ ប៉ុន្តែមិនមកបម្រើការងារ ដើម្បីកិបកេងផលប្រយោជន៍ផ្ទាល់ខ្លួន។

ទង្វើបែបនេះវាបានផ្ទុយទៅនិងគោលការរបស់ក្រសួងសុខាភិបាល យោងតាមអនុក្រឹត្យលេខ៦៥.អ.ន.ក្រ-ប.ក.ចុះថ្ងៃទី០១.ខែមេសាឆ្នាំ២០១៦ របស់រាជរដ្ឋាភិបាល ។
ស្ដីអំពីការគ្រប់គ្រងមន្ត្រីរាជការស៊ីវិលនិងមន្ត្រីជាប់កិច្ចសន្យា គឺមិនអនុញ្ញាតឱ្យប្រធានអង្គភាព ឬមន្ត្រីណាម្នាក់កាត់ប្រាក់បៀវត្ស.ម៉ោងយាម.ប្រាក់សម្រាលកូន.ប្រាក់ប៉ះពាល់សុខភាព.របស់បុគ្គលិក.និងលាភសការៈផ្សេងៗរបស់មន្ត្រីរាជការបានឡើយ។

ក្នុងករណីមានពាក្យបណ្ដឹងណាមួយនៅពេលស្ថាប័នមានសមត្ថកិច្ច ហើយរកឃើញថា៖ ប្រធានអង្គភាព ឬមន្ត្រីបានប្រព្រឹត្តកំហុសឆ្លងដូចខាងលើ.គឺនិងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ឆ្លើយតបនិងការលើកឡើងខាងលើលោក យូ ស៊ីឡិ ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិព្រះស្ដេច បានផ្លែងថា៖ លុយក្បាលកូន១ ករណី៤០.០០០រៀលនោះ។
គឺត្រូវបែងចែកជាមួយបុគ្គលិក ដែលចូលរួមសម្រាលកូន ខណៈឆ្មបបានតែ១៦.០០០រៀលប៉ុណ្ណោះ។​
ក្រោយពីមានការចុះផ្សាយពីបណ្ដាញសារព័ត៌មាន​ ដេីមរាំង​ និងអង្គភាពមួយចំនួនក្នុងស្រុកបាន
ប្រហែល១ម៉ោង ក្រោយមកលោក យូ ស៊ីឡិ បានខលមកលោក ចាន់ ថន នាយកប្រតិបត្តិនៃគេហទំព័រ«ដើមរាំង» ប៉ុន្តែលោកសុំមិនមិនបកស្រាយទេ គ្រាន់តែសុំណូមពរថា(រឿងនេះកុំផ្សាយអី)។

រីឯលោក សេង បញ្ញាឬទ្ធិ ប្រធានមន្ទីរសុខាភិបាលខេត្តព្រៃវែងអង្គភាពសារព័ត៌មានយេីង​ ក៍មិនអាចសុំការបកស្រាយ បានដែរនៅល្ងាចថ្ងៃទី១៧.១២
២០២០ ព្រោះទូរស័ព្ទចូលហើយលោកបានចុចបិទ ខលក្រោយទៀតជាប់រវល់៕ដោយ៖សហការី​
ប្រភព​ ដេីមរាំង

You might like