(ខេត្តព្រៃវែង)៖ល្បែងសុីសងជល់មាននៅក្នុងកាស៊ីណូ777បើកដៃអោយជនជាតិខ្មែរចូលលេងម៉ាសេរីមិនខ្លាចឆ្លងកូវិដ១៩ដែលរាជរដ្ឋាភិបាលដែលកំពុងទប់ស្កាត់នៃការីករាលដាលជំងឺកូវិដ១៩ថ្មី។
ល្បែងស៊ីសងជល់មាន់ បៀរ អាប៉ោងនឹងយូគី ជ្រកក្នុងកាស៊ីណូ777បើកដៃអោយជនជាតិខ្មែរចូលលេងម៉ាសេរីល្បីថាម្ចាស់បនល្បែងខាងលើរត់ការក្រោមតុតាំងពីថ្នាក់ស្រុកដល់ខេត្ត.ដែលទីតាំងល្បែងខាងលើនៅឃុំបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង។
ប្រភពពីប្រជាពលរដ្ឋថា÷ អ្នកឈ្នះគេស្រែកហ៊ោកញ្ជៀវលាន់ឮរំពង។
ហើយបើនាក់ចាញ់លក់អស់ទ្រព្យសម្បាត្តិពីខ្លួនឈានដល់កើតអំពើហឹង្សាក្នុងគ្រួសាររីឯសមត្ថនិងមន្ត្រីជំនាញពាក់ព័ន្ធក្នុងខេត្តព្រៃវែងស្ងាត់ដូចចោលួចសេះ។
មេការបនល្បែងខាងលើត្រូវបានគេស្គាល់ឈ្មោះ ភាជ បើកលេងល្បែងប្រជល់មាន់ អាប៉ោងនិង យូគី បានដោយរលូនដោយផ្ផ្គើនទៅនិងភូមិឃុំមានសុវតិភាព៩ចំណុច
រាដ្ឋាភិបាលកម្ពុជា បានអោយអនុវតន៏។
ប្រភពពីសមត្ថកិច្ចម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់គេហទំព័រ រស្មីឧត្តរយើងដឹង ថា÷កាស៊ីណូ 777ខាងលើគេបានបិទមួយរយះខ្លីតែប៉ុណ្ណុះ ពេលថ្មីៗនេះ បើកលេងឡើងវិញ.ហើយបណ្តោយអោយពលរដ្ឋខ្មែរចូលលេងល្បែងប្រជល់មាន់ដោយសេរី ដោយមានរថយន្តសេរី ទំនើប ៗនឹងម៉ូជាច្រើនកុះករ លេងនៅក្នុងកាស៊ីណូហៃរ៉ូ777 បើកលេងជារៀងរាល់ថ្ងៃ.! មិនថាថ្ងៃ អាទិត្យ ឬថ្ងៃចន្ទនោះទេគេបើកចូលលេងយ៉ាងគគ្រឹក គគ្រេង។
សារពីមហាជនបានលើកឡើងជាទូទៅគ្រប់កាស៊ីណូដែលគេមានច្បាប់ ស.ជ.ណ.គេបើកអោយជនបរទេសចូលលេង
តែចំណែការសុីណូ777ចក្រីខាងលើគេបើកអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងខុសច្បាប់ យ៉ាងអនាធិបតេយ្យ។
គួររំលឹកថា ស,ជ,ណ ដែលចេញដោយទីស្តីការគណៈរដ្ឋមន្ត្រីអនុញ្ញាតផ្តល់អាជ្ញាប័ណ្ណឲ្យបើកមជ្ឈមណ្ឌលកំសាន្ត រាល់ល្បែងស៊ីសងគឺដាច់ខាត គ្មានសង្វៀនល្បែងភ្នាល់ជល់មាន់ ឬបក្សីកីឡានោះទេ ម្យ៉ាងទៀតពលរដ្ឋមិនត្រូវបានអនុញ្ញាតឲ្យចូលលេងល្បែងក្នុងកាស៊ីណូនោះឡើយ។
នៅថ្ងៃទី១៨ខែធ្នូប្រជាពលរដ្ឋ ក្នុងខេត្តព្រៃវែង
សូមសំណូមពរ ដល់លោក ជាសុ មេធី អភិបាលខេត្តព្រៃវែង នឹងលោកព្រំ សន្ធស្នងការដ្ឋាននគរបាលខេត្តសូមមេត្តាមានវិធានការចំពោះ កាសុីណូខាងលើផងទាន?ព្រោះល្បែងសុីសងជាដើមចមនៃអំពើចោរកម្មនិងកើតមានអំពើហឹង្សាក្នុងគ្រួសារ។
ជំវិញករណីខាងលើក្រុមការងារយើងបានទំនាក់ទំនងតាមរយ:ទូរស័ព្ទទៅ លោក ពៅ ជីវី ស្នងការ រង ផែនព្រហ្មទណ្ឌខេត្តព្រៃវែងលោកជាប់រវល់ប្រជុំ។
ទោះជាពុំមានការបកស្រាយពីលោកពៅ ជីវី ស្នងការរងផែនព្រហ្មទណ្ឌ ខេត្តព្រៃវែង យ៉ាងណាក៏ដោយ ពលរដ្ឋសង្ឃឹមថាលោកអភិបាលខេត្តនិងលោកស្នងការខេត្តព្រៃវែងនិងមានវិធានការទប់ស្កាត់រាល់ពលរដ្ឋខ្មែរចូលលេងនិងបង្ការការពារការរីករាល់ដាលនៅជម្ងឺ កូវិដ១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលនិងប្រមុខរាជរដ្ឋាភិបាលផងទាន៕