រថយន្តសណ្តោងដឹកស៊ីម៉ងត៍បើកបរជែងគ្នាមិនប្រយ័ត្នខាងមុខរ៉េចង្កូតធ្លាក់ប្រឡាយទឹកស្អុយ

ភ្នំពេញ ៖ រថយន្តសណ្តោងដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន CIMC បើកបរលឿនជែងគ្នាមិនប្រយ័ត្នពេលឃើញមានឧបសគ្គនៅខាងមុខក៏គេចរ៉េចង្កូតជ្រុលទៅធ្លាក់ប្រឡាយទឹកស្អុយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកេីតហេតុ បានឲ្យដឹងថា មុនពេលកេីតហេតុ គេបានឃេីញរថយន្តសណ្តោងធុនធំដឹកស៊ីម៉ងត៍របស់ក្រុមហ៊ុន CIMC ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 4A-8807 ធ្វើដំណើរតាមបណ្តោយផ្លូវ៣០ម៉ែត្រ ក្នុងទិសដៅពីលិចទៅកេីត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកេីតហេតុខាងលើ ក៏បានបើកជែងរថយន្តធុនធំនៅខាងមុខ តែដោយសារមានរថយន្តនិងម៉ូតូមកពីខាងមុខទេីបរថយន្តសណ្តោងដឹកសុីម៉ងត៍នោះខំប្រឹងបើកគេចរហូតរ៉េចង្កូតជ្រុលទៅឆ្វេងដៃធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយតែម្តង។ តែសំណាងល្អ មិនបង្កឲ្យមាននណាម្នាក់រងរបួសនោះទេ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានក៏បានចុះមកដល់កន្លែងកើតហេតុ ដោយមើលឃើញមិនខូចខាតដល់ទ្រព្យសម្បត្តិរដ្ឋ និងទ្រព្យសម្បត្តិអ្នកដទៃក៏ព្រមឲ្យម្ចាស់រថយន្តទាកទងទៅខាងរថយន្តស្ទូចមកស្ទូចចេញទៅពីកន្លែងតែម្តង៕ ដោយ៖សហការី

You might like