ឃាត់ខ្លួនជនសង្ស័យ៦នាក់និងដកថ្នាំញៀនជិត១គីឡូក្រាម,,,

ខេត្តបន្ទាយមានជ័យ៖ជនសង្ស័យ៦នាក់ត្រូវបានកំលាំងនគរបាលក្រុងសិរីសោភ័ណ ១ក្រុមដឹកនាំដោយលោកវរសេនីយ៍ឯក ស៊ី ឌី អធិការនគរបាលក្រុង បានចុះបង្ក្រាប២គោលដៅដាច់ដោយឡែកពីគ្នា៣នាក់លក់ ២នាក់ជក់ និងអ្នកលក់ធំ គេចខ្លួនបាត់ដក់ថ្នាំញៀនជិត១គីឡូក្រាម នៅព្រឹក ថ្ងៃទី៣១ ខែ ធ្នួ ឆ្នាំ ២០២០នៅក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ។

លោកវរសេនីយ៍ឯក ស៊ី ឌីបានប្រាប់ឲ្យដឹងថាគោលដៅទី១ កំលាំងនគរបាលក្រុងឃាត់ខ្លួនបាន៦នាក់ ១.ឈ្មោះ១ម៉ៅ គង្គា ភេទប្រុសអាយុ២៨ឆ្នាំ ២.អ៊ុក អាន ភេទប្រុសអាយុ៣៨ ឆ្នាំ៣.តាន់ ប៊ុនហោ ភេទប្រុសអាយុ២៤ឆ្នាំ៤.ឈុន ចន្ថា ភេទប្រុសអាយុ៣២ ឆ្នាំ៥.នួន ឆៃអៀង ភេទប្រុសអាយុ៣០ឆ្នាំ ៦.ធីភីរម្យ ភេទប្រុសអាយុ២០ឆ្នាំ ទាំង៦នាក់នៅភូមិសាលាដែង ឃុំ ប្ញស្សីក្រោក ស្រុកមង្គលបូរី។

ជាមួយគ្នានោះសមត្ថកិច្ចឆែកឆេររកឃើញវត្ថុតាងថ្នាំញៀន ម្សៅក្រាមសថ្លា២កូនថង់បំនិងសម្ភារះសំរាប់ជក់មួយចំនួន ។

លោកវរសេនីយ៍ឯក ស៊ី ឌីបានបញ្ជាក់ឲ្យដឹងបន្តទៀតថា គោលដៅទីពីអ្នកលក់ធំអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងមានការសម្របសម្រួលពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បន្ទាយមានជ័យកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនអធិការក្រុងសិរីសោភ័ណ នៅវេលាម៉ោង១០ព្រឹកថ្ងៃទី៣១ខែធ្នូ លោកវរសេនីយ៍ឯកស៊ី ឌី អធិការនគរបាលក្រុងសិរីសោភ័ណសការជាមួយកំលាំងជំនាញខេត្តធ្វើការហ៊ុំព័ទ្ធផ្ទះជនសង្ស័យ ឈ្មោះ ស៊ូ អោម ភេទប្រុសអាយុ៣១ឆ្នាំ នៅភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាមេខ្លោងជួញដូរថ្នាំញៀនធំប៉ុន្តែកម្លាំងសមត្ថកិច្ចចាប់ជនសង្ស័យមិនបានជនសង្ស័យរត់គេចខ្លួនផុតហើយបានធ្វើការឆែកឆេរក្នុងផ្ទះរកឃើញវត្ថុនៅក្នុងផ្ទះដោយមានឈ្មោះណយ ស៊ីនួនអាយុ២៦ឆ្នាំ ជាប្រពន្ធជនសង្ស័យ បានរកឃើញថ្នាំញៀនម្សៅក្រាមពណ៌សថ្លាចំនួន៦ថង់១ថង់ធំ៥កូនថង់តូច និងសម្ភារះជក់មួយចំនួន។

លោកវរសេនីយ៍ឯកធិន ស៊ិនដេត ស្នងការរង ទទួលផែនការងារ ប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថាក្នុងចណោម៦នាក់ សមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត៣នាក់ មានឈ្មោះ ១តាន់ ប៊ុនហោមុខរបររត់ម៉ូតូឌុប ពីបទដឹកជញ្ជូននូវសារធាតុញៀនខុសច្បាប់ ២ឈ្មោះនួន ឆៃហៀង ៣ឈ្មោះធី ភិរម្យ អ្នកប្រើប្រាស់ រួមទាំងវត្ថុតាងថ្នាំញៀនរបស់ជនសង្ស័យគេចខ្លួនសរុបចំនួន៧៨៥,៧៧ក្រាម រៀបចំបញ្ជូនទៅសាលាដំបូងផងដែរ។

ក្នុងនោះឈ្មោះអ៊ុក អាន មានដីកាបង្គាប់ឲ្យចាប់ខ្លួននិង២នាក់ទៀតឈ្មោះឈុន ចន្ថានិងឈ្មោះម៉ៅ គង្គា សុំយកទៅមណ្ឌលអប់រំកែប្រែចំពោះមុខសញ្ញាជួញដូរកម្លាំងសមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវរកចាប់៕ដោយ៖សហការី

You might like