ពលរដ្ឋប្រទះឃើញរថយន្តមួយគ្រឿង យកមកប្លុង​ចោលជិត​សាលារៀន,,,

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋប្រទះ​ឃើញរថយន្តមួយគ្រឿង ត្រូវបាន​គេ​យកមកប្លុង​ចោល បង្កឲ្យមាន​ការភ្ញាក់ផ្អើលឡើង នៅថ្ងៃទី​០១ ខែមករា ឆ្នាំ២០២១ នៅ​ត្រង់ចំណុច​ដី​ដីឡូត៍មួយកន្លែង ដែល​មិនមាន​មនុស្ស​នៅ ស្ថិតនៅក្នុង​ភូម​ក្តុល​អភិវឌ្ឍន៍ ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជយ័ ខេត្តកំពង់ឆ្នាំង។​
ក្រោយពី​ទទទួលបានព័ត៌មាន​ភ្លាម ខាង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំស្វាយ​ជុក បាន​ចុះ​មកដល់​កន្លែងកើតហេតុ និង​បានពិនិត្យមើល​រថយន្ត ដែល​ត្រូវបាន​គេ​ជិះ​យកមក​ប្លុង​ចោល ខាងលើនេះ ម៉ាក ស៊ើប (SURF) ពណ៌​កណ្ដុរ​ប្រមេះ គ្មាន​ស្លាក​លេខ នោះទេ។​
​សមត្ថកិច្ចបាន​ពិនិត្យនៅក្នុង​រថយន្តឃើញ​មាន​ឯកសារ និង​រូបថត ដែល​គេ​បាន​ទុកចោលក្នុង​រថយន្ត ឃើញ​មានឈ្មោះ ស្រេង ស្រ៊ុន និង​មាន​រហស្សនាម ហៅ ខ្លា ៣ ជា​មន្ត្រី​នគរ​បាល មាន​ឋានរ​ស័ក្តិ អនុសេនីយ៍ត្រី ជា​នាយរងផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ​នៃអធិការដ្ឋាននគ​របាល ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​បាន​ចូល​និវត្ត មាន​ស្រុកកំណើត នៅ​ភូមិ​បឹង​កណ្តាល ឃុំ​ខ្ពប​អា​ទាវ ស្រុក​លើកដែក ខេត្តកណ្តាល។​
​លោក​អធិការ​នគ​របាល​ស្រុក សាមគ្គី​មានជ័យ បានឲ្យដឹងទៀតថា គេ​មិនបាន​ដឹងថា ជន​ខាងលើនេះ ជិះ​រថយន្ត យកមក​ប្លុង​ចោល ហើយ​ដោះ​ស្លាក​លេខ​អស់ និង​បាន​គេចខ្លួនបាត់ ដោយ​ទុក​រថយន្ត​ចោល នៅ​កន្លែងកើតហេតុ​ដូច្នេះ​។​

​ រថយន្ត ត្រូវបាន​កម្លាំង​ជំនាញ សហការ​ជាមួយ ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ជុក និង​ប្រជា​ការពារ នាំយក​រថយន្ត ខាងលើនេះ មក​រក្សាទុកនៅ​អធិការ​រដ្ឋា​នន​គ​របាល ស្រុក​សាមគ្គី​មានជ័យ ដើម្បី​ធ្វើការស្រាវជ្រាវ រក​មូល​ហេតុអ្វី​ជាក់លាក់​លើករណីមួយខាងលើនេះ៕ដោយ៖សហការី

You might like